ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ប៉ូលីសក្នុងរដ្ឋអាសាម(Assam)របស់ឥណ្ឌាបានចាប់ខ្លួនបុរសជាង១.៨០០នាក់ដោយសារបានរៀបការឬរៀបចំមង្គលការរវាងបុរសជាមួយក្មេងស្រីក្រោមអាយុកំណត់(អនីតិជន)ក្នុងអ្វីដែលអភិបាលរដ្ឋភាគខាងកើតឥណ្ឌាមួយនេះបាននិយាយកាលពីថ្ងៃសុក្រថា ជាការចាប់ផ្តើមបង្ក្រាបទម្លាប់ខុសច្បាប់។
ប៉ូលីសបានចាប់ផ្តើមចាប់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍និងទំនងជានៅមានបន្តទៀត រួមមានអ្នកជួយចុះបញ្ជីអាពាហ៍ពិពាហ៍ដូច្នេះនៅតាមវត្តនិងព្រះវិហារ។
អភិបាលរដ្ឋលោក ហ៊ីម៉ាន់តា ប៊ីសវ៉ា សាម៉ា បានប្រាប់អ្នកយកព័ត៌មានថា «អាពាហ៍ពិពាហ៍កុមារជាហេតុផលចម្បងនៃការមានកូនទាំងវ័យកុមារ ដែលនាំអោយមាតានិងកូនស្លាប់ក្នុងអត្រាខ្ពស់»។
ការរៀបការនៅអាយុ១៨ឆ្នាំឡើងស្របច្បាប់នៅឥណ្ឌា តែវាតែងត្រូវបានបំពានជាចំហ។
អង្គការសហប្រជាជាតិវាយតំលៃថាប្រទេសនេះជាជម្រកធំបំផុតក្នុងលោកនៃកូនក្រមុំរៀបការទាំងវ័យមិនគ្រប់អាយុ ដោយក្នុងមួយឆ្នាំៗក្មេងស្រីអនីតិជនជិត១,៥លាននាក់បានរៀបការនៅក្នុងប្រទេសឥណ្ឌា នេះបើតាមរបាយការណ៍របស់អង្គការយូនីសេហ្វ(UNICEF)កាលពីឆ្នាំ២០២០៕
ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិUNICEFបាននិយាយថា ឥណ្ឌាមានក្មេងស្រីក្រោមអាយុរៀបការជិត១,៥លាននាក់បានរៀបការក្នុងមួយឆ្នាំៗ