Views: 91 Post navigation ចិននៅថ្ងៃសុក្រនេះបាននិយាយថា បាឡុងហោះមួយដែលគេប្រទះឃើញនៅលើអាម៉េរិក គឺប្រើសំរាប់ការសិក្សាស្រាវជ្រាវអាកាស ធាតុ ហើយវាត្រូវខ្យល់បក់រសាត់ចេញពីផ្លូវកំណត់របស់វា ទោះជាអាម៉េរិកសង្ស័យថាជាយានចារកម្មក្តី។ ក្រុមប្រទេសG7 សហភាពអឺរ៉ុបនិងអូស្ត្រាលី បានកំណត់ថ្លៃប្រេងម៉ាស៊ូតនិងផលិតផលប្រេងដទៃទៀតរបស់រុស្ស៊ីដើម្បីខ្ទប់ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលទីក្រុងមូស្គូសំរាប់សង្រ្គាមនៅអ៊ុយក្រែន។វិធានការ របស់សហភាពអឺរ៉ុបនឹងចូលជាធរមាននៅថ្ងៃ៥កុម្ភៈ ក្រោយការដាក់ទណ្ឌកម្មមួយឈុតមុនលើប្រេងឆៅរុស្ស៊ីដែលកំណត់អោយលក់ចេញត្រឹមតែ៦០ដុល្លារក្នុងមួយបារ៉ែលចាប់តាំងពីថ្ងៃ៥ធ្នូឆ្នាំមុនមក។