ដោយៈសុវណ្ណកុម្ភៈ / ភ្នំពេញ: នៅថ្ងៃទី៣ កុម្ភ: ២០២៣ ម្សិលមិញនេះ ក្រុមហ៊ុន AZ Group បានចូលខ្លួន ចូលរួមចំណែកអភិវឌ្ឍន៍ កីឡាគ្រីឃីត (Cricket) កម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណ:កម្មាធិការជាតិរៀបចំស៊ីហ្គេម ២០២៣ (Camsoc) និងជាប្រធានសហព័ន្ធ កីឡាគ្រីឃីតកម្ពុជា បានបញ្ជាក់ថាៈ គ្រីឃីត ជាប្រភេទកីឡា ដែលមានប្រជាប្រិយភាព ខ្លាំងបំផុតលើពិភពលោក។ កីឡាថ្មីនេះ នៅកម្ពុជា មិនងាយរកដៃគូសហការបាននោះទេ ព្រោះត្រូវការវាលស្មៅស្អាត និងទីលានធំ។
ការចុះអនុស្សរណ: នៃការយោគយល់គ្នានេះក្រុមហ៊ុន AZ Group បានផ្ដល់ទីលាន សម្រាប់រៀបចំការប្រកួតស៊ីហ្គេម និងបន្តអភិវឌ្ឍន៍កីឡាគ្រីឃីត តទៅអនាគត។ ក្រុមហ៊ុនមួយនេះ មិនមែនជួយតែផ្នែកទីលាន សម្រាប់ស៊ីហ្គេមប៉ុណ្ណោះទេ តែនឹងបន្ដរួមគ្នា ស្វែងរកទិសដៅតែមួយ ដើម្បីពង្រីកសក្ដានុពល នៃប្រភេទកីឡាគ្រីឃីតនេះ។
លោក E Kram Bilal នាយកគ្រប់គ្រង AZ Group បានបង្ហាញនូវក្ដីរីករាយ ក្នុងការរួមចំណែក ជួយដល់កីឡាគ្រីឃីត នៅកម្ពុជា៕/V/R