ដោយ: សុវណ្ណកុម្ភ: / ភ្នំពេញ: ពេលវេលារាប់ថយក្រោយ បានរំកិលមួយថ្ងៃទៀតហើយ គិតត្រឹមថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៣ នេះ នៅសល់តែ ៩០ ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នឹងចូលមកដល់។

ពេលនេះ ការលាបថ្នាំ និងកែលម្អលើផ្នែកខ្លះ នៃទីលាន សាលនានា ក៏កំពុងតែសម្រុកធ្វើយ៉ាងសស្រាក់សស្រាំបំផុត។

លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការជាតិ រៀបចំស៊ីហ្គេម ២០២៣ (Camsoc) បានចុះពិនិត្យការកែលម្អទីលានដោយកំណត់ធ្វើយ៉ាងណា ឱ្យទាន់ស៊ីហ្គេមមកដល់។

លោក វ៉ាត់ ចំរើន អឝ្គលេខាធិការ Camsoc បានអះអាងថាៈ ការងារដែលនៅសេសសល់បន្តិចបន្តួចនេះ នឹងបញ្ចប់ទាន់ពេលវេលា។ អ្វីដែលនៅសេសសល់ គឺការមកដល់នៃពេលវេលាប្រកួត យើងមានគម្រោងច្បាស់លាស់ អ្វីដែលជាការងារបន្ទាន់ បានបញ្ចប់រួចរាល់អស់ហើយ អ្វីដែលនៅសេសសល់ យើងកំពុងតែខិតខំបញ្ចប់វាពេលវេលា នៅសល់មិនដល់ ៣ ខែទៀតទេ ស៊ីហ្គេម នឹងចាប់ផ្ដើមហើយ៕/V/R