ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមប្រទេសអ្នកមានទាំងប្រាំពីរ (G7)សហភាពអឺរ៉ុប (EU)និងអូស្ត្រាលី បានកំណត់តម្លៃសម្រាប់ប្រេងម៉ាស៊ូតនិងផលិតផលប្រេងចម្រាញ់ផ្សេងទៀតរបស់រុស្ស៊ីដើម្បីរក្សាទីផ្សារផ្គត់ផ្គង់ និងរឹតត្បិតប្រាក់ចំណូលរបស់រដ្ឋាភិបាលក្រុងមូស្គូ នៅពេលដែលទណ្ឌកម្មរបស់ EU ចាប់ផ្តើម។
វិធានការរបស់ EUដែលចូលជាធរមាននៅថ្ងៃទី ៥ ខែកុម្ភៈធ្វើឡើង បន្ទាប់ពីការដាក់ទណ្ឌកម្មមុនរបស់ EU លើប្រេងឆៅដឹកតាមសមុទ្ររបស់រុស្ស៊ី ដែលក្នុងនោះប្លុក G7 និងអូស្ត្រាលីបានកំណត់តម្លៃប្រេងឆៅ ៦០ ដុល្លារក្នុងមួយបារ៉ែលចាប់ពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំមុនមក។
សម្ពន្ធនេះមានគោលបំណងដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញការលុកលុយរបស់ខ្លួនលើអ៊ុយក្រែនកាលពីជិតមួយឆ្នាំមុន ដោយដកហូតប្រាក់ចំណូលពីការនាំចេញប្រេង និងផលិតផលរបស់ខ្លួនខណៈទប់ស្កាត់ការកើនឡើងនៃតម្លៃដែលអាចកើតឡើងណាមួយ ប្រសិនបើប្រេងរុស្ស៊ីឈប់ហូរទៅកាន់ទីផ្សារពិភពលោក។
ដោយមើលឃើញថាជាឧបករណ៍ការពារសុវត្ថិភាពមួយពីបម្រាមរបស់ EU ដែលគ្របដណ្តប់លើប្រេងធានារ៉ាប់រងនិងប្រេងដឹកតាមសមុទ្ររបស់រុស្ស៊ី យន្តការកំណត់តម្លៃនេះនឹងអនុញ្ញាតឱ្យសេវាកម្មបែបនេះកើតឡើងនៅក្រោមតម្លៃបង្ខំមួយ។
ក្រុមចម្រុះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកំណត់តម្លៃលើផលិតផលប្រេងនឹងត្រូវអនុវត្តនៅថ្ងៃទី ៥ ខែកុម្ភៈ ឬ “ឆាប់ៗនេះ” ។ ប្រទេសដែលចូលរួមបាននិយាយថាពួកគេនឹងរួមបញ្ចូល “ការលើកលែងដែលមានកំណត់ពេលវេលា” សម្រាប់ផលិតផលដែលត្រូវបានផ្ទុកនៅលើកប៉ាល់មុនថ្ងៃទី ៥ ខែកុម្ភៈ។
EUហាមមិនឱ្យនាវា EU ដឹកផលិតផលប្រេងមានប្រភពនៅរុស្ស៊ី លុះត្រាតែផលិតផលនោះត្រូវបានទិញក្នុងតម្លៃមួយទាបជាងតម្លៃដែលបានព្រមព្រៀងដោយសម្ពន្ធនេះ។បម្រាមនេះក៏អនុវត្តចំពោះក្រុមហ៊ុនដែលផ្តល់ជំនួយផ្នែកបច្ចេកទេស ឈ្មួញកណ្តាល ឬហិរញ្ញវត្ថុ ដូចជាការធានារ៉ាប់រងសម្រាប់ក្រុមហ៊ុន ដែលដឹកជញ្ជូនផលិតផលប្រេងចម្រាញ់ពីរុស្ស៊ីផងដែរ។
ប្រសិនបើកប៉ាល់ដែលបើកបរនៅក្រោមទង់ជាតិរបស់ភាគីទីបីដោយចេតនាដឹកប្រេងរបស់រុស្ស៊ីលើសពីតម្លៃកំណត់នោះ ប្រតិបត្តិករ EUនឹងត្រូវបានហាមឃាត់មិនឱ្យធានា ផ្តល់ហិរញ្ញប្បទាននិងផ្តល់សេវាកម្មនាវាសម្រាប់រយៈពេល ៩០ ថ្ងៃបន្ទាប់ពីទំនិញត្រូវបានដាក់ចុះ។
កប៉ាល់ ដែលមានទង់ EU នឹងត្រូវទទួលរងការផាកពិន័យយោងទៅតាមច្បាប់ជាតិ ប៉ុន្តែ EUនឹងធ្វើការលើការពិន័យ ៥% នៃចំណូលជាសកលសម្រាប់ក្រុមហ៊ុនណាដែលបំពានលើទណ្ឌកម្មរបស់ EU។
សម្ពន្ធ G7 បាននិយាយថា ខ្លួននឹងពិនិត្យមើលតម្លៃប្រេងឆៅថ្ងៃទី ៥ ខែធ្នូឡើងវិញក្នុងខែមីនា៕
សម្ពន្ធ G7 នឹងអនុវត្តការកំណត់តម្លៃប្រេងរុស្ស៊ីនៅថ្ងៃទី ៥ កុម្ភៈស្អែកនេះ