ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លោកស្រី លីសា រីនណា (Lisa Rinna)បានប្រែពីតារាស្រីក្នុងរឿងភាគ Real Housewives Of Beverly Hills ទៅជាតារាបង្ហាញម៉ូតម្នាក់។
កាលពីថ្ងៃព្រហស្បតិ៍ តារាសម្តែងលើប៉ុស្តិ៍ទូរទស្សន៍វ័យ ៥៩ ឆ្នាំរូបនេះត្រូវគេឃើញស្លៀកពាក់ឈុតបញ្ចេញសាច់និងទាក់ទាញភ្នែកយ៉ាងខ្លាំង នៅពេលលោកស្រីដើរបង្ហាញម៉ូតក្នុងទីក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក។
តារាស្រី ដែលបង្ហាញមុខចុងក្រោយក្នុងពេលដាក់បញ្ចាំងភាពយន្ត 80 For Brady រូបនេះគឺជាផ្នែកមួយនៃការបង្ហាញម៉ូតរបស់ក្រុមហ៊ុន Rotate Birger Christensen ។
អតីតតារាសម្តែងរឿងភាគរូបនេះបានពាក់អាវទ្រនាប់ពណ៌ខ្មៅ ដែលកាត់វាលស្មាពេកសឹងតែរបូតជ្រុះចេញពីខ្លួន។ ឈុតនេះបានរអិលចុះទៅដល់ក្បាលសុដន់របស់តារារូបនេះបើទោះបីជាវាមានខ្សែស្តើងនៅលើស្មារបស់គាត់ក៏ដោយ។
លោកស្រីលីសាហាក់កំពុងដើរតាមលំអានកូនស្រីអាយុ ២១ ឆ្នាំរបស់គាត់ ឈ្មោះ អាមេលីយ៉ា ហាមលីន (Amelia Hamlin)ដែលបានក្លាយជាតារាម៉ូតដែលមានតម្រូវការខ្លាំងបំផុតនៅក្នុងឧស្សាហកម្មម៉ូត។ តារារូបនេះថែមទាំងបានបញ្ចេញមតិទៀតផង ពេលឃើញរូបភាពម្ដាយនៅលើ Instagram ខណៈនាងសរសេរថា “ឡូយកប់!”៕
លោកស្រីលីសាដើរបង្ហាញម៉ូតនៅកូប៉ិនហាក និងកូនស្រី