ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លោក ប៊ីល ហ្គេត បានដុតបញ្ឆេះជម្លោះចាស់ជាមួយលោក អេឡុន ម៉ាស ដោយវាយប្រហារមហិច្ឆិតារបស់គាត់ដើម្បីទៅដល់ភពព្រះអង្គារហើយបានស្នើឱ្យគាត់យកលុយមកជួយសង្គ្រោះជីវិតដោយការវិនិយោគលើវ៉ាក់សាំងជំងឺកញ្ជ្រឹល។
លោកហ្គេត អាយុ ៦៧ ឆ្នាំ បាននិយាយនៅក្នុងបទសម្ភាសន៍របស់ BBCចេញផ្សាយកាលពីថ្ងៃសុក្រទី៣កុម្ភៈថា ទោះបីជាលោកម៉ាសកំពុងមានឥទ្ធិពលវិជ្ជមានលើពិភពលោកតាមរយៈក្រុមហ៊ុន Tesla ក៏ដោយ ក៏ប៉ុន្តែគាត់មិនបានចាត់ទុកលោកម៉ាសជា “មហាសេដ្ឋីសប្បុរសជន” ពិតប្រាកដដូចលោក វ៉ារិន បាហ្វហ្វិត (Warren Buffet) លោក ជេហ្វ បេហ្សូស (Jeff Bezos)និងខ្លួនគាត់នោះទេ។
សហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះមានភាពល្បីល្បាញខាងការបរិច្ចាគសៀវភៅសិក្សា និងបានបង្កើតអង្គការមូលនិធិ Bill and Melinda Gates ក្នុងឆ្នាំ ២០០០ជាមួយនឹងបេសកកម្មដើម្បីបង្កើនការថែទាំសុខភាពនិងកាត់បន្ថយភាពក្រីក្រនៅជុំវិញពិភពលោក។
នៅពេលសួរដោយអ្នកកាសែត BBCលោក អាម៉ុល រ៉ាចាន (Amol Rajan)ថាតើការទៅភពព្រះអង្គារជាការប្រើប្រាស់លុយដ៏ល្អឬទេ លោកហ្គេតបាននិយាយថា “មិនល្អនោះទេ តាមទស្សនៈរបស់ខ្ញុំ”។
“ការទៅភពព្រះអង្គារពិតជាថ្លៃណាស់។ អ្នកអាចទិញវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹលនិងជួយសង្គ្រោះជីវិតដោយប្រើលុយ ១.០០០ ដុល្លារសម្រាប់ជីវិតមនុស្សម្នាក់។ការធ្វើដំណើរទៅកាន់ទីអវកាសមិនមែនជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការជួយសង្គ្រោះជីវិតមនុស្សនោះទេ។ ដូច្នេះហើយ [នោះ] គ្រាន់តែជាហេតុផលល្អសម្រាប់តែអ្នកប៉ុណ្ណោះ។ កុំទៅភពព្រះអង្គារអី”៕
លោកហ្គេតប្រាប់លោកម៉ាសកុំទៅភពអង្គារទី ទុកលុយទិញវ៉ាក់សាំងការពារកញ្ជ្រឹលល្អជាង