រថយន្ត​កុងតឺន័រ​កៀរ​រថយន្ត​កុងតឺន័រ​ដូចគ្នា បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់​ផ្ងារជើង​ចូល​ទឹក​, រថយន្ត​បង្ក​បើក​រត់គេច​បាត់​

1028
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើក​វ៉ា​គៀ​រថយន្ត​កុងតឺន័រ​ដឹក​ស៊ីម៉ង់​មួយគ្រឿង បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាប់​ចូល​ទឹក​ផ្ងារជើង​ឡើងលើ ចំណែក​រថយន្ត​បង្ក​បើក​រត់​គេចខ្លួនបាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេ​ល​ម៉ោង​៤​នឹង​៣០​នាទី ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​ទំនុប​កប់​ស្រូវ​ទល់មុខ ប៉ុស្តិ៍​២៤ សង្កាត់​សំរោងក្រោម ដែល​ស្ថិតនៅ​ភូមិ​ស្រែ​ដែក​ជះ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​រថយន្ត​រងគ្រោះ​ជា​រថ​យន្ត​កុងតឺន័​ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PSHN 0151 បើក​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។

តាម​ប្រភពព័ត៌មាន​ពី​តៃកុង​រថយន្ត​កុងតឺន័រ​រងគ្រោះ​បាន​និយាយ​ប្រាប់ថា រថយន្ត​កុងតឺន័រ​របស់គាត់​ជា​រថយន្ត​ដឹក​ស៊ីម៉ង់ ពី​កំពង់សោម ហើយ​យកទៅដាក់​នៅ​ម្តុំ​ព្រែក​ព្នៅ ហើយ​នៅមុន​ពេល​កើតហេតុ​ហេតុ រថយន្ត​គាត់​បើក​តាម​បណ្ដោយ​ផ្លូវ​ទំនុប​កប់​ស្រូវ​ខាងលើ ដោយ​បើក​តិចៗ បន្ទាប់មក​ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត បើក​ក្នុងទិសដៅ​ស្របគ្នា​ហើយ​បាន​វ៉ា​កៀរ​ផ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​គាត់​បួង​ចង្កូត​ទៅ​ផ្នែក​ខាងស្តាំ និង​បណ្តាល​ឲ្យ​ធ្លាក់​ផ្លូវ ហើយ​ក្រឡាប់​ផ្ងារជើង​ឡើងលើ​។​

​បើតាម​មន្ត្រីនគរបាល​ប៉ុស្តិ៍​សំរោងក្រោម​មួយរូប បាន​ឲ្យ​ដឹងថា គាត់​បានឃើញ​រថយន្ត​រងគ្រោះ​ខាងលើ ត្រូវ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត បើក​វ៉ា​កៀរ​ពិតប្រាកដ​មែន ហើយ​នៅពេល​ភ្លាមៗ​នោះ គាត់​បាន​បើក​ម៉ូតូ​ដេញ​ដែរ តែ​ដេញ​មិនទាន់ ដោយ​រថយន្ត​បង្ក​ខាងលើ​បើក​លឿន​ពេក​។

​ក្រោយពេល​កើតហេតុ ដោយ​មិនមាន​ខូចខាត​ដល់​សម្បត្តិ​សាធារណៈ​នគរបាល​ប៉ុស្តិ៍​សំរោងក្រោម បាន​ហៅ​តំណាង​ខាង​ក្រុមហ៊ុន ដើម្បី​ស្ទូច​យកទៅ​ជួសជុល​ខ្លួនឯង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម