គ្រូបង្វឹក​ឯក​ពុល គឺជា​វីរបុរស​គ្មាន​រដ្ឋ​ម្នាក់​ក្នុង​ហេតុការណ៍​ជាប់​ល្អាង​ភ្នំ​

1204
ចែករម្លែក

​ដោយ​ធ្លាប់បួសជា​ព្រះសង្ឃ និង ឥឡូវ​ត្រូវបាន​សាទរ​ជា​វីរបុរស គ្រូបង្វឹក​បាល់ទាត់ លោក ឯក​កា​ពុល ចាន់ថា​វង់ គឺជា​សមាជិក​ម្នាក់​ក្នុងចំណោម​សមាជិក​គ្មាន​រដ្ឋ​ជាច្រើន​នាក់​ក្នុង​ក្រុមបាល់ទាត់ Wild Boars ដែល​នៅមាន​ជីវិត​រស់​ក្រោយពី​ជាប់​ក្នុង​ល្អាង​ភ្នំ​លិច​ទឹក​ថាំ​ហ្លួង និង​ជាម​នុស្ស​ក្នុង​ក្រុម​កុលសម្ព័ន្ធ​មួយ​ដែល​ប្រទេស​ថៃ​មិនដែល​ទទួលស្គាល់​សិទ្ធិ​ជា “​ពលរដ្ឋ​” ទេ​។​

​គ្រូបង្វឹក​វ័យ ២៥ ឆ្នាំ​ដែល​ស្ថិតក្នុង​ចំណោម​អ្នក​ចុងក្រោយ​ដើម្បី​ចាក​ចេញពី​ល្អាង​ភ្នំ​កាលពី​ថ្ងៃ​អង្គារ​ទី​១០​កក្កដា ត្រូវបាន​សាទរ​ចំពោះ​ការ​មើលថែ​កីឡាករ​វ័យក្មេង​អាយុ ១១ ទៅ ១៦ ឆ្នាំ​ទាំង​១២​នាក់​។​

​គាត់​គឺជា​មនុស្សពេញវ័យ​តែ​ម្នាក់​គត់​ជាមួយ​ក្មេងប្រុស​តូចៗ នៅពេល​ពួកគេ​ចូលក្នុង​ល្អាង​ភ្នំ​កាលពី​ថ្ងៃទី ២៣ មិថុនា​រហូតដល់​ពួកគេ​ត្រូវបាន​រកឃើញ​នៅ ៩ ថ្ងៃក្រោយ ដោយ​អ្នក​មុជទឹក​ជនជាតិ​អង់គ្លេស​។​

​ខណៈដែល​គាត់​រង់ចាំ​វេន​ដើម្បី​ចាក​ចេញពី​បរិវេណ​ល្អាង​ថាំ​ហ្លួង​ដ៏​គ្រោះថ្នាក់​នោះ ជនជាតិ​ថៃ​នៅ​ខាងក្រៅ​បាន​អបអរ​គាត់​ថា​ជា សមាជិក​ម្នាក់​ពោរពេញ​ដោយ​ការគោរព​កាតព្វកិច្ច ចេះ​លះបង់ និង សុភាពរាបសា​របស់​ស​ហគ​មន៍​មែ​សៃ​។​

​សំបុត្រ​មួយ​ផ្ញើ​ទៅ​គាត់​ពី​សំណាក់​សាច់ញាតិ​របស់​ក្មេងប្រុស​ទាំង​១២ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ៧ កក្កដា​បានសរសេរថា “​ពី​ឪពុកម្តាយ​ទាំងអស់ សូមជួយ​មើលថែទាំ​ក្មេងៗ​ទាំងអស់​ផង​។ កុំឱ្យ​បន្ទោស​ខ្លួនឯង​អី​”​។​

​ជាការ​ឆ្លើយតប គាត់​បាន​សរសេរ​កំណ​ត់​ហេតុ​សុំទោស​ដល់​ឪពុកម្តាយ ហើយ​ប្តេជ្ញា​ថា​នឹង “​ថែទាំ​ក្មេងៗ​ឱ្យ​បានល្អ​បំផុត​”​។​

​កំណត់ហេតុ​សុំទោស​ដ៏​រំជួលចិត្ត​នេះ​បាន​យកឈ្នះ​បេះដូង​សាធារណជន​ថៃ ដែលជា​ក្រុម​ពលរដ្ឋ​មួយ​មិនទាន់​ទទួលស្គាល់​គាត់​ជា​ពលរដ្ឋ​ផ្លូវការ​នៅឡើយ​ទេ​។​

​អង្គការ UNHCR និយាយថា ប្រទេស​ថៃ​ជា​ជម្រក​របស់​មនុស្ស​គ្មាន​រដ្ឋ​ឬ​ប្រទេស ប្រមាណ​ជា ៤៨០.០០០ នាក់​។​

​ភាគច្រើន​នៃ​ពួកគេ​គឺ​មកពី​កុលសម្ព័ន្ធ​តាម​ជើងភ្នំ​និង​ក្រុម​ជនជាតិភាគតិច​ផ្សេងៗ​ទៀត​ដែលមាន​អាយុកាល​ច្រើន​សតវត្សរ៍​មកហើយ រស់នៅ​ជុំវិញ​សហគមន៍​មែ​សៃ នៅ​កណ្តាល​តំបន់ “​ត្រីកោណមាស​” ដែលជា​ទឹកដី​គ្មាន​ច្បាប់​នៅជាប់​ថៃ ភូមា ឡាវ និង​ចិន​៕ ដោយ៖ កញ្ញាដាលីស

គ្រូបង្វឹក​បាល់ទាត់ លោក ឯក​កា​ពុល ចាន់ថា​វង់ បច្ចុប្បន្ន​ជាម​នុស្ស​គ្មាន​ប្រទេស​គ្មាន​រដ្ឋ​នឹង​គេ​នោះទេ

ទីតាំងផ្សាយពាណិជ្ជកម្ម