Views: 105
រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋឥណ្ឌា ឯកឧត្តម រចនា ស៊ីង (Rajnath Singh) បានកោតសរសើរឯកឧត្តម
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថាជាថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយថាមភាពមួយរូបនិងមានសារៈសំខាន់សម្រាប់
ប្រទេសកម្ពុជា។លោកក៏បានកត់សម្គាល់ផងដែរអំពីកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ។ឯកឧត្តមបានមានប្រសាសន៍បែបនេះនៅក្នុងជំនួបជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញូវដែលី សាធារណរដ្ឋឥណ្ឌា។