ដោយៈ​ដេប៉ូ​/​កំពង់ស្ពឺ​៖​ប្រព័ន្ធ​ស្រោចស្រព​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យមួយ​សម្រាប់ ​ដែលជា​អំណោយ​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា​ត្រូវបាន​ប្រគល់ជូន​ស្នាក់ការ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺដើម្បី​ជា​មធ្យោបាយ​ស្រោចស្រព​ថ្នាល​បណ្តុះ​កូនឈើ​។ ការ​ប្រគល់ជូន​ប្រព័ន្ធ​ស្រោចស្រព​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ជា​សកល​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​ដើម្បី​រួមចំណែក​ដល់​និរន្តរភាព​បរិ​សក​ថា​ន បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការកសាង​អនាគត​រួមគ្នា​កាន់ តែ ប្រសើរ​សម្រាប់​សហគម​ន៍​មូលដ្ឋាន និង​ចូលរួម​បង្កើត​ភាព​បៃតង​នៅតាម​សហគមន៍ និង​ថែរក្សា​ប្រភពទឹក​។ ពិធី​ប្រគល់​ប្រព័ន្ធ​ស្រោចស្រព​ទឹក​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅ​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ និង​តំណាង​ក្រុមហ៊ុន​កូ​កា កូ​ឡា​កម្ពុជា និងសមាជិក​សមាគមន៍ អាជ្ញាធរ​មូលដ្ឋាន​។

ពិធី​ប្រគល់​ប្រព័ន្ធ​ស្រោចស្រព​ទឹក​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅ​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ និង​តំណាង​ក្រុមហ៊ុន​កូ​កា កូ​ឡា​កម្ពុជា និងសមាជិក​សមាគមន៍ អាជ្ញាធរ​មូលដ្ឋាន​(រូបថតក្រសួងបរិស្ថាន)

​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​-​ទទួល​ប្រព័ន្ធ​ស្រោចស្រព​នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​មាន ប្រសាសន៍​​ថា​៖ «​ក្នុងនាម​ក្រសួងបរិស្ថាន ខ្ញុំ​សូម​ថ្លែង​អំណរ គុណ​ចំពោះ​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា​ដែល​បាន​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន​ក្នុង​កិច្ចការពារ​ធម្មជាតិ និង​បរិស្ថាន​តាមរយៈ​ការផ្តល់​ប្រព័ន្ធ​ស្រោចស្រព​ថ្នាល់​បណ្តុះ​កូនឈើ​។ កូនឈើ​ដែល​បណ្តុះ​បាន​នឹងត្រូវ​ចែកជូន​ដល់​អាជ្ញាធរ បងប្អូន​ប្រជាពលរដ្ឋ​សហគមន៍​ដើម្បី​យកទៅ​ដាំ​នៅតាម​សហគមន៍ និង​ជាពិសេស​ដើម្បី​ផ្តល់ជូន​ដល់​ភ្ញៀវទេសចរ​ដែល​មកកាន់​តំបន់​ខ្នង​ផ្សារ ចូលរួម​ដាំ​បង្កើត​ភាព​បៃតង​ក្រោម​ទិស​ស្លោក​«​ទេសចរ​ម្នាក់ ដើម​ឈើ​មួយ​ដើម​»​។ ឯកឧត្តម​បាន​ថ្លែងថា កម្ពុជា​បាន ស្ថិតក្នុង​របត់​ថ្មី​មួយ​ដែល​ទទួលបាន​ប្រាក់ចំណូល​ពី​ការអភិរក្ស​តាមរយៈ​ការលក់​ឥណទាន​កាបូន និង​ទេសចរណ៍ធម្មជាតិ​។ ទេសចរណ៍ធម្មជាតិ​ដែល​កំពុងផ្តល់​ចំណូល​ដល់​ប្រជា​សហគមន៍​នៅតាម​តំបន់ការពារធម្មជាតិ​នានា​»​។​

​ប្រព័ន្ធ​ស្រោចស្រព​ដែល​បាន​ប្រគល់ជូន​ឧទ្យាន​ជាតិ​ជួរ ភ្នំក្រវាញ​នេះ គឺជា​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព មួយ​ដែលមាន​ម៉ាស៊ីនបូមទឹក​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ (​សូ​ឡា​) និង​ទុយោ​ទឹក​ដែល​រំពឹងថា​នឹង​បង្កើន​អត្រា​ប្រជែង រស់​សម្រាប់​កូនឈើ​ដែល​ចាប់​ពន្លក​ថ្មី​ចំនួន ៤០ ០០០​ដើម នៅ ក្នុង​ថ្នាល់​បណ្តុះ​កូនឈើ​នៃ​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ក្នុង​រយៈកាល ៤​ឆ្នាំ​ខាងមុខ​។ កូនឈើ​ទាំងនេះ នឹងត្រូវ​យកទៅ​ដាំ​នៅ ទីតាំង​ចាំបាច់​នានា​ដែល​អាជ្ញាធរ ឧទ្យាន​ជាតិ​ជា​អ្នកកំណត់ ដែលជា​វិធានការ​ដ៏​សំខាន់​មួយ​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់ ពៅ​ការប្រែប្រួល​អាកាសធាតុ​។​

​កញ្ញា សម្បត្តិ មុនី​វរលក្ខណ៍ នាយក​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​និង​ចីរភាព​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​នៅ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា យើង​ប្តេជ្ញា​ចូលរួមចំណែក​ក្នុង​សកម្មភាព​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ ការប្រគល់​ប្រព័ន្ធ​ស្រោចស្រព នេះ​គឺជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​អំពី​ការប្តេជ្ញាចិត្ត​របស់​យើង ចំពោះ​ការកាត់បន្ថយ​ឧស្ម័ន​កាបូ​និក​របស់​ក្រុមហ៊ុន​យើង​ម​ការការពារ​ជីវចម្រុះ និង​ការកសាង​ភាព​ធន់ នឹង​អាកាសធាតុ​»​។​

​ក្នុង​គម្រោង​ប្រហាក់ប្រហែលគ្នា​នេះដែរ​ដែល​បាន​ប្រព្រឹត្តទៅ នៅ​ដើម ឆ្នាំ​២០២១ ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា ក្រោម​ការ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បានប្រគល់​អណ្តូងទឹក ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ​សម្រាប់​ស្រោចស្រព​កូនឈើ និង សួន​បៃតង​នៅ​តំបន់ ឭ​អង្គរ​ដែល​ស្ថិតនៅ​ក្នុងភូមិ​លាងដៃ ស្រុក អង្គរធំ ខេត្តសៀមរាប​។​

​ក្រៅពី​សកម្មភាព​ទាក់ទង​នឹង​អាកាសធាតុ ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា​ក៏បាន​ធ្វើ​កិច្ចការ​ដើម្បី​ផ្តល់ជូន​ទឹកស្អាត​ដល់​សហគមន៍ មូលដ្ឋាន​ផងដែរ​តាមរយៈ​គម្រោង​ដំឡើង ប៉ម ចម្រោះ ទឹកស្អាត AquaTower និង​ម៉ាស៊ីន​លាង​សម្អាត​បន្ទប់ទឹក AquaSan របស់ខ្លួន​ក្រោម​កិច្ចសហការ​ជាមួយ​មូលនិធិ Planet Water ។ ក្រុមហ៊ុន នឹង​ដំឡើង​ប៉ម ចម្រោះ​ទឹកស្អាត និង​ផ្តល់ ជូន ម៉ាស៊ីន លាង សម្អាត បន្ទាប់​ទឹក AquaSan AquaTowers ទី​៤៣ និង​ទី​៤៤ ក្នុង ពេល ឆាប់ៗ​នេះ នៅ ក្នុង ពិធី មួយ​ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ​។ ប៉ម​ចម្រោះ​ទឹកស្អាត AquaTower និង​ម៉ាស៊ីន​លាង​សម្អាត​បន្ទប់ទឹក AquaSan ចំនួន​៤២ ឈុត​ដែល​បានផ្តល់​ជូន​សហគមន៍​នាពេល​កន្លង មក កំពុង​ផ្តល់ជូន​ទឹកស្អាត​ដល់​ប្រជាជន​ជាង ៧៣ ០០០ នាក់​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ប្តេជ្ញាចិត្ត សម្រេច ឱ្យ បាន គោលដៅ​របស់ ខ្លួន​ក្នុងការ​កាត់បន្ថយ​ការ បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ២៥ភាគរយ នៅត្រឹម ឆ្នាំ​២០៣០ និង​មាន គោលដៅ សម្រេច ឱ្ប​បានការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ចសូន្យ​នៅត្រឹម ឆ្នាំ​២០៥០​។ ក្រុមហ៊ុន​សម្រេចបាន​គោលដៅ​ឆ្នាំ​២០២០ របស់ខ្លួន ជាមួយ នឹង​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​របស់ខ្លួន ចំនួន ២៥ភាគរយ នៅ​ដំណាច់ឆ្នាំ​២០២០ ធៀប នឹង​ទិន្នន័យ​គោល នៅ ឆ្នាំ​២០១០៕​សរន

 

ពិធី​ប្រគល់​ប្រព័ន្ធ​ស្រោចស្រព​ទឹក​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅ​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ និង​តំណាង​ក្រុមហ៊ុន​កូ​កា កូ​ឡា​កម្ពុជា និងសមាជិក​សមាគមន៍ អាជ្ញាធរ​មូលដ្ឋាន​(រូបថតក្រសួងបរិស្ថាន)