ដោយៈដេប៉ូ/ព្រះសីហនុ៖លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុបានថ្លែងថា៖«ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ កម្ពុជាបានធ្វើដំណើរមកដល់ចំណុចមួយដែលប្រទេសជាតិស្គាល់ការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋមានកម្រិតជីវភាពនិងមានចំណេះដឹងកាន់តែប្រសើរ»។

លោក សាយ សំអាល់ លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ “សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា” ជូនដល់លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ(រូបថតក្រុមការងារ)

លោក សាយ សំអាល់ លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ “សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា” ជូនដល់លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សខេត្តព្រះសីហនុ។

លោកប្រធាន បានគូសបញ្ជាក់បន្ថែមថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំមុនវិបត្តិកូវីដ១៩ ក្នុងរង្វង់ប្រមាណ ៧,៥ភាគរយ បានធ្វើឱ្យកម្រិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរនិងជាចលករប្រែក្លាយកម្ពុជាឈានទៅសម្រេចចក្ខុវិស័យប្រែក្លាយខ្លួនប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោកបន្តថា តម្រូវការជាមូលដ្ឋាន រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទឹក អគ្គីសនី ដែលបានពង្រីកយ៉ាងឆាប់រហ័ស ផ្តល់ជូនប្រជាពលរដ្ឋស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស បានបង្កលក្ខណៈឲ្យការរស់នៅប្រចាំថ្ងៃមានភាពល្អប្រសើរជាងមុន លើកកម្ពស់គុណភាពជីវិត។

លោក សាយ សំអាល់ បានលើកឡើងនូវចំណុចត្រូវស្វែងយល់ក្នុងដំណើរកម្ពុជារហូតមកដល់ពេលនេះ ទី១.ការបោះឆ្នោត៥ឆ្នាំម្ដងដែលស្តែងចេញនូវភាពជោគជ័យនៃការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេសនិងទី២.ធនធានមនុស្សដោយកម្ពុជាបានប្រែក្លាយពីប្រទេសដែលសេដ្ឋកិច្ចពឹងផ្អែកលើធនធានធម្មជាតិ មកពឹងផ្អែកលើកាផ្តល់សេវាកម្ម ឧស្សាហកម្ម និងបានប្រែក្លាយពីការធ្វើកសិកម្មបែបបុរាណ មកកសិកម្មបែបទំនើប។

លោកប្រធាន បានគូសបញ្ជាក់បន្ថែមថា ដើម្បីរួមចំណែកក្នុងដំណើរកសាងឧត្ដមភាពកម្ពុជាយើងម្នាក់ៗគួរចេះស្វែងយល់ និងមានការគិតឱ្យបានវែងឆ្ងាយទៅលើ ទី១.ស្វែងយល់ឱ្យបានស៊ីជម្រៅពីស្ថានភាពនិងនិន្នាការសកលលោក និងទី២.ដឹងពីស្ថានភាពកម្ពុជាខ្លួនឯង ថាតើកម្ពុជាយើងនៅចំណុចណា។

នាឱកាសនោះដែរ លោក គួច ចំរើន សមាជិកគណៈកម្មាធិកាកណ្ដាលនិងជាប្រធានគណៈកម្មាធិការគណបក្ស​ប្រជាជន​ខេត្ត បានឡើងអានផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ៕សរន

លោក សាយ សំអាល់ លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ “សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា” ជូនដល់លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ(រូបថតក្រុមការងារ)