ដោយ:សុវណ្ណកុម្ភ:/ភ្នំពេញ:គិតត្រឹមល្ងាចថ្ងៃទី៤កុម្ភ:ការប្រកួតការ៉ាតេជើងឯកជាតិឆ្នាំ២០២២ក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃកំពុងតែដណ្តើមបានមេដាយនាំមុខគេជាបណ្ដោះអាសន្នហើយ។
សូមបញ្ជាក់ថាការប្រកួតនេះធ្វើឡើងដោយប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជននិងកីឡា។
ក្រសួងការពារជាតិដែលប្រជែងបានមេដាយឈរចំណាត់ថ្នាក់លើគេនោះគឺបានមេដាយសរុបចំនួន១៣គ្រឿងគឺមេដាយមាសចំនួន៩គ្រឿង មេដាយប្រាក់ចំនួន២គ្រឿងនិងសំរឹទ្ធ២គ្រឿង។
ក្រសួងមហាផ្ទៃដែលឈរនៅតំណែងលេខ២នោះបានមេដាយចំនួន៥គ្រឿងដែលក្នុងនោះមេដាយមាសចំនួន១គ្រឿងប្រាក់៣គ្រឿងនិងសំរិទ្ធ១គ្រឿង។
ព្រឹត្តិការណ៍នេះមានក្លិបចូលរួមចំនួន២១ដែលមានកីឡាករ កីឡាការិនីចូលរួមចំនួន២៤៨នាក់៕សរន-PC