ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖យន្តហោះប្រយុទ្ធអាម៉េរិកមួយកាលពីថ្ងៃសៅរ៍បានបាញ់ទម្លាក់បាឡុងចិនមួយនៅលើមហាសមុទ្រអាត្លង់ទិចនៅឯនាយឆ្នេររដ្ឋខារ៉ូឡាយណាខាងត្បូងដោយសារតែអ្វីដែលរដ្ឋាភិបាលអាម៉េរិកចាត់ទុកថាជាយានចារកម្មនិងជា«ការរំលោភអធិបតេយ្យភាពអាម៉េរិកដែលមិនអាចទទួលយកបាន»។
Moment the #ChineseSpyBalloon was shot down. #Balloon pic.twitter.com/H9skbByLUs
— Michael Steinberg (@MichaelWX18) February 4, 2023
យានដែលចិនអះអាងថាមានគោលបំណងស៊ីវិលនិងត្រូវខ្យល់បក់ចូលដែនអាកាសអាម៉េរិកដោយចៃដន្យ បានហោះលើអាម៉េរិកខាងជើងអស់ជាច្រើនថ្ងៃ ដោយបង្កភាពតានតឹងរវាងអាម៉េរិកនិងចិនមុនពេលត្រូវយន្តហោះF-22បាញ់កាំជ្រួចកំទេចចោល។វាបានធ្លាក់ចូលក្នុងតំបន់សមុទ្រទឹករាក់ជំរៅតែ១៤ម៉ែត្រ។
រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោកឡយ អូស្ទីន បានហៅប្រតិបត្តិការនេះថា«ចំណាត់ការស្របច្បាប់និងមានការពិភាក្សាគ្នាហ្មត់ចត់»មួយដើម្បីឆ្លើយតបនឹង«ការរំលោភអធិបតេយ្យភាពដែលមិនអាចទទួលយកបាន»ពីចិន។
ក្នុងពេលបញ្ជាអោយប្រមូលកម្ទេចកម្ទីបាឡុងដែលធ្លាក់ មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់បានប្រាប់អ្នកយកព័ត៌មានថារ «សៀលថ្ងៃសៅរ៍ជាឳកាសដំបូងរបស់អាម៉េរិកដើម្បីចាត់ការលើបាឡុងនេះក្នុងវិធីដែលមិនបង្កការគំរាមណាមួយដល់សុវត្ថិភាពពលរដ្ឋអាម៉េរិក»។
ក្នុងវីដេអូរបស់សាក្សីបង្ហោះក្នុងបណ្តាញសង្គម បាឡុងនេះទំនងជាបានបែកចេញជាផ្សែងពណ៌សមុនបំណែករបស់វាធ្លាក់ចូលក្នុងសមុទ្រ។អ្នកប្រើបណ្តាញសង្គមម្នាក់ឈ្មោះហាលី វ៉ល់ស៍(Haley Walsh)បាននិយាយថានាង«បានឮនិងមានអារម្មណ៍ថាផ្ទុះអ្វីម្យ៉ាង»នៅទីប្រជុំជនមើថឹល ប៊ីច(Myrtle Beach)នៅខារ៉ូឡាយណាខាងត្បូង។
ប្រធានាធាធិបតី ចូ បៃដិន ដែលកាលពីព្រឹកថ្ងៃសៅរ៍បានសន្យាចាត់វិធានការបាឡុងនេះ បានស្វាគមន៍អន្តរាគមន៍របស់អាកាសយានិចនៃយន្តហោះប្រយុទ្ធ»។លោកបាននិយាយថា«ពួកគេទម្លាក់វាដោយជោគជ័យ។ខ្ញុំសូមសរសើរអាកាសយានិករបស់យើងដែលបានធ្វើវា»។
ក្រសួងការពារជាតិអាម៉េរិកបានវាយតំលៃថាបាឡុងនេះជាផ្នែកនៃកងបាឡុងឈ្លបយកការណ៍ចិនមួយ។កាលពីថ្ងៃសុក្រ មានសេចក្តីរាយការណ៍ថា បាឡុងដូចគ្នាក៏ត្រូវបានប្រទះឃើញហោះលើអាម៉េរិកឡាទីនផងដែរ។
បើតាមមន្ត្រីអាម៉េរិក«នៅប៉ុន្មានឆ្នាំមកនេះ បាឡុងចិនត្រូវបានប្រទះឃើញហោះលើប្រទេសជាច្រើននៅទូទាំងប្រាំទ្វីប រួមានអាស៊ីខាងកើត អាស៊ីខាងត្បូងនិងអឺរ៉ុប»។
តែក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃសុក្រថា«យាននេះពិតជាទៅពីចិន។តែវាជាបាឡុងស៊ីវិលមួយមានមុខងារសិក្សាស្រាវជ្រាវ ភាគច្រើនផ្តោតលើអាកាសធាតុ។ភាគីចិនមានការសោកស្តាយដែលវាបានរសាត់ចូលដែនអាកាសអាម៉េរិកដោយសារខ្យល់»៕
បាឡុងចិន ផ្ទុះចេញផ្សែងសមុនធ្លាក់ចូលក្នុងសមុទ្រ