សិស្សសាលា​ម្នាក់​ស្លាប់​និង​របួសធ្ងន់​ម្នាក់​ដោយ​ម៉ូតូ​បុក​ម៉ូតូ​

992
ចែករម្លែក
  • 150
    Shares

​ដោយ​: គ្រញូង / បាត់ដំបង​: សិស្សសាលា​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង និង​ភាគី​ម្ខាង​ទៀត​រងរបួស​ធ្ងន់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​មួយ​ទំហឹង កាលពី​ម៉ោង​៤​និង​៤៥​ល្ងាច​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ភ្នំ​សំពៅ​លិច ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​លោក​អនុសេនីយ៍ឯក រើ​យ ចំរើន មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​បាណន់ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ រិ​ទ្ធិ គឹម​ហឹ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ សិស្ស​រស់នៅ​ភូមិ​ក្រពើ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ និង​អ្នករបួសធ្ងន់ ឈ្មោះ​យឿ​ង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ធ្ង​រ័ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់​។​

​លោក​មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​បាន​ដកស្រង់​សំដី​សាក្សី​មក​បញ្ជាក់ថា មុនពេល​កើតហេតុ មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​C125​ស៊េរី​2015 ពណ៌​ក្រហម ពាក់​ស្លាក​លេខ បាត់ដំបង 1V 0787 បើកបរ​យ៉ាង​លឿន​ដោយ​សិស្ស​ម្នាក់​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​។ លុះ​មកដល់​កន្លែងកើតហេតុ មិនដឹង​ជា​ជួប​ឧបសគ្គ​អ្វី​បានរ​ចង្កូត​ទៅបុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​ហុងដា​C125​ស៊េរី​2018 ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​ដែល​បើកបរ​ដោយ​យុវជន​ម្នាក់​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​ស្លាប់​សិស្សសាលា និង​របួស​យុវជន​ម្នាក់​។​

​ជនរងគ្រោះ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត ឯ​សាកសព​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅឯ​គេហដ្ឋាន​។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវ​ប៉ូលិស​ចរាចរណ៍​ខេត្ត​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ខេត្ត ដើម្បី​ដោះស្រាយ​តាមច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម