ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ខ្យល់អាកាសកខ្វក់ឬផ្សែងអ័ព្ទបានបង្ខំអោយសាលារៀនជាច្រើនបិទទ្វារនៅក្រុងបាងកកកាលពីសប្តាហ៍កន្លងទៅតែអ្នកក្រុងបាងកកដកដង្ហើមស្រួលបន្តិចវិញក្រោយពីមានការព្យាករណ៍ថាគុណភាពខ្យល់នឹងល្អប្រសើរឡើងចាប់ពីចុងសប្តាហ៍នេះទៅ។
សារព័ត៌មានបាងកកប៉ុស្តិ៍បានរាយការណ៍ថាខេត្តថៃចំនួន៤៣ រួមមានទីក្រុងបាងកកនិងតំបន់ជាយក្រុងរបស់វា ត្រូវគ្របដណ្តប់ផ្សែងអ័ព្ទឬល្អងធូលីបង្កបញ្ហាសុខភាពដ៏ខាប់ក្នុងបរិយាកាសកាលពីថ្ងៃសុក្រទី៣កុម្ភៈ។តែគុណភាពខ្យល់ជាទូទៅបានល្អប្រសើរឡើងវិញនៅបាងកកកាលពីយប់ថ្ងៃសៅរ៍ ដោយកំរិតជាតិពុលPM2.5មានពីរង្វង់២៨ទៅ៥៨មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប ដែលរដ្ឋបាលឧតុនិយមក្រុងចាត់ទុកថា«ល្អ»។
សូមបញ្ជាក់ថា កំរិតធូលីល្អិតៗPM2.5នៅក្នុងខ្យល់ខ្ពស់បង្កហានិភ័យដល់សុខភាព ជាពិសេសចំពោះអ្នកមានជំងឺសួតរ៉ាំរ៉ៃ។ រដ្ឋាភិបាលបានណែនាំអោយប្រជាជនពាក់ម៉ាស់ពេលចេញក្រៅផ្ទះក្រៅអាគារនិងពិចារណាធ្វើការចេញពីផ្ទះកាលពីថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រកន្លងទៅ។
កងទ័ពអាកាសថៃកាលពីថ្ងៃសៅរ៍បាននិយាយថា ខ្លួនបានដាក់ម៉ាស៊ីនបន្សុតខ្យល់ចំនួន១៣គ្រឿងនៅជុំវិញក្រុងបាងកកដើម្បីបញ្ចុះកំរិតល្អងធូលីនៅក្នុងខ្យល់អោយធ្លាក់មកនៅត្រឹមកំរិតមានសុវត្ថិភាពចំពោះសុខភាពមនុស្ស នេះបើតាមការផ្សាយរបស់សារព័ត៌មានដឹ ណេសិន។
យោងតាមមន្ត្រីសុខាភិបាល នៅសប្តាហ៍មុន មនុស្សសរុប៧៦.១៦៥នាក់បានកើតជំងឺខ្លះពាក់ព័ន្ធនឹងខ្យល់អាកាសកខ្វក់ ដោយកើនពីចំនួន១៦៣.៤៩១នាក់កាលពីមួយសប្តាហ៍មុន។ក្នុងចំណោមអ្នកជំងឺទាំងនេះ ជាង១៦៥.០០០នាក់កើតជំងឺផ្លូវដង្ហើម ៨០.២៤៨នាក់កើតរោគសើស្បែក និង៧០.៣០៦នាក់ផ្សាភ្នែក៕
នាយករដ្ឋឧតុនិយមថៃព្យាករណ៍ថា ការបំពុលខ្យល់នៅបាងកកនឹងធ្លាក់ចុះចាប់ពីថ្ងៃសៅរ៍ ដោយសារខ្យល់បក់ខ្លាំងចូលមកដល់ជួយនាំធូលីនិងផ្សែងចេញទៅឆ្ងាយ