ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ប្រចាំ ឆ្នាំ ២០២២” នៅសាលប្រជុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រសួងការពារ ជាតិ នៅតែរក្សាជើងឯករបស់ខ្លួនរាល់រៀងឆ្នាំ បន្ទាប់ពីក្រសួងដណ្តើម មេដាយ ១៩ គ្រឿង ខណៈក្រសួងមហាផ្ទៃដណ្តើម ១៤ គ្រឿងឈរចំណាត់ ថ្នាក់លេខ ៤ នៃតារាង ការប្រកួតនេះរៀបចំដោយសហព័ន្ធកីឡាការ៉ាតេក ម្ពុជា ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឱកាសពិធីបិទការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ប្រចាំឆ្នាំ ២០២២” រាជធានីភ្នំពេញនាថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំ សាកល វិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការអញ្ជើញសំណាក់លោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងជាអនុ ប្រធាន សហព័ន្ធការ៉ត អាស៊ីអាគ្នេយ៍តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក ម៉ៅ សុផល អគ្គលេខាធិការរង នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេក្រសួងការពារជាតិដណ្តើមមេដាយ១៩ គ្រឿង ក្នុងនោះមេដាយមាសចំនួន ១០ គ្រឿង មេដាយប្រាក់ប្រាំគ្រឿង និងមេដាយសំរឹទ្ធិបួនគ្រឿង ,ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេ ក្រសួង សេដ្ឋកិច្ចដណ្តើមមេដាយ ១៣ គ្រឿង ៖មេដាយមាសចំនួន ប្រាំមួយគ្រឿង មេដាយប្រាក់មួយគ្រឿង និងមេដាយសំរឹទ្ធិប្រាំមួយគ្រឿង, ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេក្លិបហនុមានដណ្តើមមេដាយ២២ គ្រឿង៖ មេដាយ មាសចំនួនប្រាំ គ្រឿង មេដាយប្រាក់ប្រាំបួនគ្រឿង និងមេដាយសំរឹទ្ធិ ប្រាំបីគ្រឿង និងក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេក្រសួង មហាផ្ទៃ ដណ្តើមមេដាយ១៤ គ្រឿង៖ មេដាយមាសចំនួនបួនគ្រឿង មេដាយប្រាក់បួន គ្រឿង និងមេដាយសំរឹទ្ធិប្រាំមួយគ្រឿង។
ចំណែកក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេរស្មីព្រះអាទិត្យដណ្តើមមេដាយ ប្រាំមួយគ្រឿង៖ មេដាយមាសចំនួនបីគ្រឿង មេដាយប្រាក់មួយ គ្រឿង និងមេដាយសំរឹទ្ធិពីរគ្រឿង, ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេ សាកល វិទ្យាល័យ ផារ៉ាហ្គន ដណ្តើមមេដាយ ១១ គ្រឿង ៖មេដាយមាសចំនួនពីរ គ្រឿង មេដាយប្រាក់បី គ្រឿង និងមេដាយសំរឹទ្ធិ ប្រាំមួយគ្រឿង, ក្រុម កីឡាករ-កីឡាការិនីកីឡាការ៉ាតេ សម្ព័ន្ធអ្នកស្រលាញ់ការ៉ាតេដណ្តើម មេដាយ បួនគ្រឿង៖ មេដាយមាសមួយគ្រឿង មេដាយប្រាក់ពីរគ្រឿង និងមេដាយ សំរឹទ្ធិ មួយ គ្រឿង។
ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២” រាជធានី ភ្នំពេញ ចាប់ផ្តើមពីថ្ងៃទី ៣ដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៣ មានក្លិបកីឡា ការ៉ាតេ ចំនួន ២១ចូលរួមដោយមានកីឡាករ-កីឡាការិនី២៤៨នាក់នៅសាល ប្រជុំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញរៀបចំដោយសហព័ន្ធកីឡាការ៉ាតេកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំក្រសួងអប់រំ យុវជន និងកីឡា៕សរន-PC