ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​សោត​

​និបាតសព្ទ​

​ឯ​, រីឯ​; ទៀត​; ចំណែកឯ​, ចំណែក​ខាង​; ដូច្នោះ​; ក៏​ដែរ​,​ក៏ដោយ​
​សោតណា យ៉ាងណាក៏ដោយ : តាមតែ​សោតណា​ចុះ ! តាមតែ​យ៉ាងណា​ក៏ដោយចុះ ! ។​
​សោតសឹង ឬ សោតសឹងតែ សុទ្ធសឹង ឬ សុទ្ធសឹងតែ​
​សោតសឹង​ព្រៃស្បាត​, សោតសឹងតែ​ផ្លែ​ខ្ចីៗ (​ព​.​កា​.) ។​
​សោតឯ ចំណែកឯ​
​សោតឯ​បង​ខ្ញុំ​ក៏​ដែរ​…​។​
​បើ​ពុំនោះសោត បើ​មិន​ដូច្នោះ​ទេ​
​បើ​ពុំនោះសោត​ក្រែងតែ​គាត់​មានធុរៈ​អ្វី​ជា​ទម្ងន់ ។​
​បើ​មិន​ទេ​សោត បើ​មិនមែន​ដូច្នោះ​ទេ​
​បើ​មិន​ទេ​សោត ឲ្យ​ហៅ​វា​មក​សួរ​ចុះ​! ។​
​ពុំនោះសោត មួយទៀត​
​ពុំនោះសោត​ត្រូវ​ឲ្យ​ដំណឹង​ទៅ​ខ្ញុំ​បាន​៥​ថ្ងៃមុន ។​
​មួយសោត មួយទៀត ។ មួយ​វិញ​សោត មួយវិញទៀត ។ ល ។​

​នាមសព្ទ​

( បា​.; សំ​. ឝ្រោ​ត្រ ) ត្រចៀក ។ សោតទ្វារ ទ្វារ​ត្រចៀក ( ត្រចៀក​ជា​ទ្វារ​ចូល​នៃ​សំឡេង ) ។ សោតប្បសាទ ( —​ត័​ប​-​ប៉ៈ​សាត ) ប្រសាទ​របស់​ត្រចៀក ។ សោតវិញ្ញាណ សេចក្ដី​ដឹង​ដែល​កើតឡើង​អាស្រ័យ​សំឡេង​មក​ប៉ះ​នឹង​សោតប្បសាទ ។ សោតសម្ផស្ស ( —​សំ​-​ផស់ ) ការប៉ះពាល់​សំឡេង​ដោយ​សោតប្បសាទ ( ម​. ព​. សម្ផស្ស ផង ) ។ សោតាយតនៈ ( —​យ៉ៈ​តៈនៈ​; បា​. < សោត + អាយតន ) អាយតនៈ គឺ​ត្រចៀក​, ត្រចៀក​ដែលជា​អាយតនៈ​មួយ ក្នុង​អាយតនៈ​ទាំង​៦ ។ ល ។​

អនត្តា​

(​អៈ​ន៉័​ត​-​តា​)

គុណសព្ទ​

( បា​. < អន៑ “​ពុំ​, មិន​, មិនមែន​, ឥត​” + អត្តា “​ចិត្ត​; ខ្លួន​”; សំ​. អ​នា​ត្មន៑​
< អន៑ + អាត្ម​ន៑ ឬ និ​រា​ត្មន៑ < និ​ស៑ > និ​រ៑ “​មិន​, មិនមែន​” + អាត្ម​ន៑ ) ដែល​មិនមែនជា​របស់​ចិត្ត​, ដែល​មិន​លុះ​ក្នុង​អំណាចចិត្ត​; ដែល​ឥត​ខ្លឹមសារ ។ ន​. អ្វីៗ​ដែល​មិន​លុះ​ក្នុង​អំណាចចិត្ត : រូប​, វេទនា​, សញ្ញា​, សង្ខារ​, វិញ្ញាណ ជា អនត្តា ( ព​. ពុ​. ) ។ អនត្តាធីន អ្នក​ដែល​មិនមាន​អំណាច​លើ​ខ្លួន​, ដែល​ពឹងផ្អែក​ផ្ដែក​អាស្រ័យ​អ្នកដទៃ​, អ​ញ្ញា​ធី​ន ( ព​. ផ្ទ​. អត្តាធីន​, សេរី ឬ ស្វៃរិន ) ។ អនត្តានុបស្សនា ( —​ប៉័ស​-​សៈ​ន៉ា ) ប្រាជ្ញា​ដែល​ពិចារណា​ឃើញថា​បញ្ចក្ខន្ធ​ឬ​អាយតន ជាដើម​ជា អនត្តា ។ អនត្តានុបស្សី ( —​ប៉័ស​-​សី ) អ្នក​ដែល​តែង​ពិចារណា​ឃើញថា​បញ្ចក្ខន្ធ​ឬ​អាយតនៈ​ជាដើម​ជា អនត្តា ( បើ​ស្ត្រី​ជា អនត្តានុបស្សិនី ) ។ ល ។​

​អនុបាទិន្នក​

(—​ប៉ា​ទិន​-​នៈកៈ ឬ —​នក់​)

​គុណសព្ទ​

( បា​. < អន៑ “​មិន​, ពុំ​, ឥត​” + ឧបាទិន្នក ) ដែល​មិនមាន​វិញ្ញាណ​ចូល​អាស្រ័យ​នៅ ។​
​ន​. សង្ខារ​ឬអ្វី​ដែលមាន​រូប ប៉ុន្តែ​ឥត​ចិត្ត​ចេតសិក​
​ឈើ​, ស្មៅ​, ដី​, ថ្ម . . . ជា​អនុបាទិន្នក ( ហៅ អនុបាទិន្នក​ជាតិ​, —​រូប ឬ​
—​សង្ខារ ក៏បាន ) ។ ព​. ផ្ទ​. ឧបាទិន្នក ។​

អន្តរ​

(​អ័ន​-​ដ ឬ អន់​-​តៈ​រ៉ៈ​)

​នាមសព្ទ​

( សំ​. បា​. ) ចន្លោះ​, រវាង​; ដទៃ​; រយៈ​; ប្រហោង​, រូង​, រន្ធ​; ទោស​ភ្លាំងភ្លាត់​; ឱកាស​; ចំណែក​ឬ​ប៉ែក​ខាងក្នុង​; ចិត្ត​, វិញ្ញាណ​; សំពត់​, សំពត់​ស្លៀក ។ អន្តរកប្ប ( —​ក័​ប ) កប្ប​ជា​ចន្លោះ​ឬ​ក្នុង​រវាង​នៃ​កប្ប​មួយៗ ។ ច្រើន​និយាយថា កើត​អន្តរកប្ប ( —​អន់​-​ដ​-​រ៉ៈ​ក័​ប ឬ អន់​-​ដ​-​ក័​ប ) សំដៅ​សេចក្ដី​ថា “​កើត​ជម្លោះ​វាយ​កាប់​ចាក់​គ្នា​” : កំពុងតែ​សុខៗ ស្រាប់តែ​ស្រុកទេស​កើត​អន្តរកប្ប ។ អន្តរការណ៍ ឬ —​ហេតុ ការណ៍​ដែល​នាំ​ឲ្យ​ទើស​ទាក់​, រឿងហេតុ​ទើស​ទាក់​, ឧបសគ្គ​; ហេតុ​ជា​ទោស ។ អន្តរកាល ឬ —​សម័យ កាល​ឬ​សម័យ​ដែលមាន​ហេតុ​នាំ​ឲ្យ​ទើស​ទាក់​ពុំ​ស្រួល ។ អន្តរគវេសី ( —​គៈ​— ) អ្នក​ស្វែង​ឬ​រំពៃ​រកទោស​គេ ( បើ​ស្ត្រី​ជា អន្តរគវេសិនី ) ។ វេ​វ​. រន្ធគវេសី​, រន្ធគវេសិនី ។ អន្តរគ្រឹះ ចន្លោះផ្ទះ ។ អន្តរជាតិ ជាតិ​ដទៃ​, ជាតិ​នានា ។ អន្តរាត្ម័ន ឬ អន្តរាត្មា ( < អន្តរ + អាត្ម​ន៑​, អាត្មា ) ចិត្ត​ឯង​, ខ្លួនឯង​; ក្នុង​ចិត្ត​; ក្នុង​ខ្លួន ។ អន្ត​រាប​ត្តិ ( < អន្តរ + អាបត្តិ ) អាបត្តិ​ក្នុង​ចន្លោះ គឺ​អាបត្តិ​សង្ឃា​ទិ​សេស​ដែល​ភិក្ខុ​ត្រូវ​ក្នុង​កាល​កំពុង​នៅ​បរិវាស ( ព​. វិ​. ពុ​. ) ។ ល ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាងចុង​សព្ទ​ដទៃ​ក៏បាន​, ដូចជា ពុទ្ធន្តរ​, លោកន្តរ ជាដើម ( ម​. ព​. ទាំងនេះ ) ។​

​អរូប​

(​អៈ​—)

​គុណសព្ទ​

( សំ​. បា​. ) ដែល​ឥត​រូប​, ដែល​មានតែ​នាម គឺ​ដែលមាន​ពាក្យ​ហៅ​ប៉ុន្តែ​ឥត​រូប ។ បើ​រៀង​ភ្ជាប់​ពី​ដើម​សព្ទ​ដទៃ អ​. ថ​. អៈ​រូ​ប៉ៈ​, ដូចជា អរូបធម៌ អ្វីៗ​ដែល​មានតែ​នាម​ឥត​រូប ( នាម​ធម៌ ) ។ អរូបនាម ( ព​. វ​. ) នាមសព្ទ​ដែល​ឥត​រូប​
​ចិត្ត​, វិញ្ញាណ​, វេទនា​, សញ្ញា​, សភាព​, សេចក្ដី​, ចំណង់​, បំណង​, . . . ជា​អរូបនាម ( ព​. ផ្ទ​. រូបនាម ) ។ អរូបព្រហ្ម ព្រហ្ម​ឥត​រូប ( ព​. ផ្ទ​. រូបព្រហ្ម ) ។ អរូបភព ឬ —​លោក លោក​ជាទី​នៅ​នៃ​អរូបព្រហ្ម ( ព​. ផ្ទ​. រូបភព​, រូបលោក ) ។ ល ។​