​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​កង​

​កិរិយាវិសេសន៍​

​ដែល​ឮ​ស៊ាន​រំពង​, អឺងកង​
​ឮសូរ​កងរំពង​, យំ​កងរំពង​, ហ៊ោ​កងរំពង ។​

​គុណសព្ទ​

​ដែល​ឮ​ស៊ាន​រំពង​, អឺងកង​
​ឮសូរ​កងរំពង​, យំ​កងរំពង​, ហ៊ោ​កងរំពង ។​

​កិរិយាសព្ទ​

​ចាប់​ត្រកង​; ធ្វើ​ឲ្យ​មូល​ជាវ​ង់​
​កងចំបើង​, មួយ​កង​, គោ​កង​កន្ទុយ ។​

​នាមសព្ទ​

​ពួក​, ក្រុម​, សង្កាត់​, ចង្កោម​
​កងទ័ព​, កងឃុំ​, កងខេត្ត​, កងធម៌ ។​

​នាមសព្ទ​

​ប្រដាប់​មាន​វង់​មូល​សម្រាប់​ពាក់​ប្រហក​
​កងដៃ​, កងជើង​, កងក្រវិល ។​
​អ្វីៗ ដែលមាន​ចំនួន​ល្មម​ត្រកង​, ល្មម​ក្រសោប​បាន​
​ឧស​មួយ​កង​, ស្មៅ​មួយ​កង ។​

កដ្ឋគ្គិ​

(​កាត់​-​ថាក់​-​គិ​)

​នាមសព្ទ​

( បា​. ក​ដ្ឋ “​ឈើ​, ឧស​” + អគ្គិ “​ភ្លើង​” ) ភ្លើង​ដែល​ឆេះ​ឧស ឬ​ឆេះ​ឈើ ។​

​កណ្ដាប់ចង្អេរ​

​នាមសព្ទ​

​ឈ្មោះ​ឈើ​វល្លិ​មួយ​ប្រភេទ ដើម​ធំ​ច្រើន​ប្រើ​ជា​ឧស​, ជា​ថ្នាំ​
​ដើម​កណ្តាប់ចង្អេរ ។​
​អវយវៈ​ដែលជា​កណ្តាប់​របស់​ក្រពះ​សត្វ​ស៊ី​ស្មៅ មាន​គោក្របី​ជាដើម ក៏​ហៅ កណ្តាប់ចង្អេរ ដែរ ។​

​កន្លងភ្នំ​

​នាមសព្ទ​

​ឈ្មោះ​វល្លិ​មួយ​ប្រភេទ គល់​ដើម​ថ្លោសៗ ស្លឹក​ធំៗ មាន​ផ្កា​ពណ៌​ដំបូង​ស រួច​ចេញ​ជា​ព័ណ៌​ស្វាយ គេ​អាច​កាត់​ដាំ​រស់ លូតលាស់​ងាយ អាច​វារ​ឡើងទ្រើង វារ​ឡើង​ឈើរ​ស់បាន លូតលាស់​ទ្រុប​ទ្រុល​, គេ​ច្រើន​ដាំ​ឲ្យ​ឡើងទ្រើង​ធ្វើជា​ម្លប់​ត្រជាក់​ស្រួល​ណាស់​, ប៉ុន្តែ​យូរៗ មាន​ដង្កូវ​ថ្លោសៗ​ស៊ី​ស្លឹក បើ​លុះតែ​ថែទាំ​ប្រដិតប្រជី ទើបបាន​ស្អាត​ល្អ​
​វល្លិ​កន្លងភ្នំ ជួនកាល​មាន​ពស់​ពួក​ខ្លះមក​ជ្រក​អាស្រ័យ​, ត្រូវ​ឧស្សាហ៍​រំពៃមើល ពុំគួរ​ធ្វេសប្រហែស​ឡើយ ។​

​កាច់​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​បាក់​
​កាច់ឧស​, រឹង​ណាស់​កាច់​មិន​បាក់​ទេ ។​
​ធ្វើ​ឲ្យ​ស្លាប់​
​អ្នកតា​កាច់​, ខ្មោច​កាច់ ។​