ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​កន្តាំង​

នាមសព្ទ​

​រង្វាល់​អនុភាគ គឺ​រង្វាល់​មួយ​យ៉ាង​ដែលមាន ទំហំ​តូច មាន​ចំណុះ​តិចជាង​តៅ ចំនួន​ពីរ​ភាគ​ឬ​បី​ភាគ​, បួន​ភាគ​
​កន្តាំង​ពីរ​១​តៅ​, កន្តាំង​បី​១​តៅ​, កន្តាំង​បួន​១​តៅ ។​

​ខខិត​

​កិរិយាសព្ទ​

​ប្រកាន់ទុក​, ចំណាំទុក​នូវ​របស់​អ្វីមួយ​ថា​ជា​របស់ខ្លួន ដោយ​ដាក់​សញ្ញា​ជា​សម្គាល់​
​ឃ្មុំ​នេះ​មាន​គេ​ខខិត​ហើយ ( អ្នកស្រុក​ខ្លះ​និយាយថា ខ​ង​ខិត ) ។​

​សម្ផស្ស​

(​ស័​ម​-​ផ័ស​-​សៈ ឬ សំផស់​)

នាមសព្ទ​

( បា​.; សំ​. សំ​ស្ប​ឝ៌​) ការប៉ះពាល់​ត្រូវ​ព្រម ឬ​ការប៉ះពាល់​ត្រូវ​ពេញ គឺ​ការ​ប៉ះ​ប្រសព្វ​ចួប​គ្នា​នៃ​អាយតនៈ​ខាងក្នុង​និង​អាយតនៈ​ខាងក្រៅ​ក៏​កើត​សេចក្ដី​ដឹង​ឡើង ដូច​យ៉ាង​ភ្នែក ( ជា​អាយតនៈ​ខាងក្នុង ) ឃើញ​រូប ( ដែលជា​អាយតនៈ​ខាងក្រៅ ) ក៏​កើត​ចក្ខុវិញ្ញាណ​គឺ​សេចក្ដី​ដឹង​តាម​ភ្នែក ថា​រូបនេះ រូបនោះ​ជាដើម​; សម្ផស្ស​មាន ៦ យ៉ាង​គឺ ចក្ខុសម្ផស្ស​, សោតសម្ផស្ស​, ឃាន​សម្ផស្ស​, ជិវ្ហា​សម្ផស្ស​, កាយ​សម្ផស្ស​, មនោ​សម្ផស្ស ( ព​. ពុ​. ) ។ ខ្មែរ​ហៅ​ពាក្យ​ចួន​ក្នុង​ពាក្យ​ដែល​ទទួល​គ្នា ឬ​ដែលមាន​សូរសព្ទ​ធ្ងន់​ស្រាល តាម​កំណត់​មាត្រា​កាព្យ​ថា សម្ផស្ស ដែរ​
​កាព្យ​មាន​ពាក្យ​ខុស​សម្ផស្ស​គ្នា​, សម្ផស្ស​ពាក្យ​ចួន ។​

​គណនី​

(​គៈណៈនី​)

​នាមសព្ទ​

(​បា​.) ការរាប់​; បញ្ជី ឬ តារាង​គិតគូរ​ប្រាក់ចំណូល​ចំណាយ ។​

​បក្ខ​

(​ប៉័ក​)

​នាមសព្ទ​

( បា​. ឬ សំ​.) ចំណែក​, ប៉ែក​; ចំណែក​ខែ ( កន្លះ​ខែ ); ចំអេងស្លាប​; ពួក ។​ល​។ ច្រើន​និយាយថា បក្ខពួក ឬ ពួក​បក្ខ ឬថា ស្ម័គ្រ​បក្ខពួក ។ គណៈបក្ខ ឬ គណៈបក្ស ( គណៈ “​ពួក​; គ្នា​, គ្នីគ្នា​” + បក្ខ ឬ បក្ស “​ប៉ែក​, ប៉ែក​ខាង​” ) ជា​ពាក្យ​ផ្សំ​ដោយ​សន្មតិ​ប្រើ​, មាន​អត្ថន័យ​ថា ពួក​មាន​គ្នាច្រើន ឬថា ពួក​ទីទៃ​ពីគ្នា​; ប្រើ​ជា គណៈ​ព័គ្គ ក៏បាន ( មកពី គណៈ និង វគ្គ​, វ > ព ) ។​