បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​ម៉ូតូ​ដោយ​ក្រុម​តា​លី​បង់ សម្លាប់​២៦​នាក់​នៅ​ទីក្រុង​ឡា​ហ័​រ ប្រទេស​ប៉ា​គី​ស្ថាន​

1516
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា​មនុស្ស​យ៉ាងតិចណាស់​ចំនួន​២៦​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​ម៉ូតូ​មួយ​នៅ​ទីក្រុង​ឡា​ហ័​រ​ភាគ​ខាងកើត​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ចន្ទ ទី​២៤​កក្កដា​។​

​មនុស្ស​ជាង​៥០​នាក់​ផ្សេងទៀត បាន​រងរបួស​ក្នុងការ​បំផ្ទុះ​នេះ នៅ​ផ្លូវ​មួយ​នៅ​ជិត​ទីផ្សារ​ក្នុង​ទីក្រុង​នេះ ។

​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន បាន​និយាយថា​ខ្លួន​បាន​ស្ថិតនៅ​ពីក្រោយ​ការ​បំផ្ទុះ​នេះ​។​

​សេចក្តីរាយការណ៍​មួយចំនួន​បាន​និយាយថា វា​ជាការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ហើយ​គោលដៅ​វាយប្រហារ​នេះ ទំនងជា​សំដៅលើ​ក្រុមប៉ូលិស ដែល​ធ្វើការ​នៅ​តំបន់​នោះ ។ មន្ត្រីប៉ូលិស​ច្រើន​នាក់​បាន​ស្ថិតនៅ​ក្នុងចំណោម​អ្នកស្លាប់​ទាំងនេះ​៕ ដោយ៖ សុខា

​ប៉ូលិស​ប្រមូល​ភស្តុតាង​ពី​កន្លែងកើតហេតុ បន្ទាប់ពី​ការ​បំផ្ទុះ​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម