រថយន្ត​កូរ៉េ​២​តោន​កន្លះ​គេច​ម៉ូតូ​ក្រឡាប់​ខ្លួនឯង នៅ​ខណ្ឌ​សែន​សុខ​

917
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​កូរ៉េ ២​តោន​កន្លះ ដឹក​មី​មួយគ្រឿង​បោះពួយ​យ៉ាង​លឿន​វ៉ា​ក់​នឹង​ម៉ូតូ​មួយគ្រឿង ក៏​បួង​ចង្កូត​គេច​ក៏​ក្រឡាប់​ខ្លួនឯង និង​បណ្ដាល​ឲ្យ​រងរបួស​ស្រាល​ចំនួន​បីនាក់ ដែល​ហេតុការណ៍​កើតឡើង​កាល​វេលា​ម៉ោង ៩​និង​៣០​នាទី យប់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ហាន​ណូយ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនដំបូង​គេ​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​ដោយ​ព្រូឡាន​២​នាក់​ទៀត បាន​បើករថយន្ត​កូរ៉េ ២​តោន​កន្លះ ដឹក​មី មាន​ពណ៌​សលាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3D 5362 បើក​តាម​បណ្តោយ​ផ្លូវ​ហាន​ណូយ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បើក​បោះពួយ​យ៉ាង​លឿន ខណៈ​មកដល់​កន្លែងកើតហេតុ​ខាងលើ ស្រាបតែ​វ៉ា​ក់​នឹង​ម៉ូតូ​នៅខាងមុខ ក៏​បួង​ចង្កូត​មក​ខាងស្តាំ បណ្តាល​ឲ្យ​ក្រឡាប់​។ រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​បែក​កញ្ចក់ និង​ចំហៀង​ឆ្វេង​និង​ស្តាំ​។ ចំណែក​អ្នកបើកបរ​និង​ព្រូ រងរបួស​ស្រាល ហើយ​ក៏បាន​ចាក់ចេញ​បាត់ស្រមោល ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​មូល​រដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ បាន​ពិនិត្យឃើញថា មិន​ប៉ះពាល់​ដល់​អ្នកដទៃ និង​ទ្រព្យសម្បត្តិ​រដ្ឋ​។ សមត្ថកិច្ច​ក៏​យល់ព្រម​ឲ្យ​ភាគី​ខាង រថយន្តស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម