ដោយ:សុវណ្ណ កុម្ភ:/ភ្នំពេញ:ដើម្បីជាការអបអរសាទរឆ្នាំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្កើតឈុតប្រអប់ពិសេសអាវជម្រើសជាតិកម្ពុជា២០២៣(Special Collector Box Set Edition 2023)។

គោលបំណងនៃការបង្កើតឈុតប្រអប់ពិសេសនេះគឺសម្រាប់អ្នកដែលចង់បានវត្ថុប្រភេទនេះដើម្បីរក្សាទុកជាCollectionសម្រាប់រយ:ពេលយូរទៅអនាគត។ទុកដាក់តាំងបង្ហាញនិងទុកជាអនុស្សាវរីយ៍ដើម្បីផ្ដល់ជូនគ្នា។

អាវនិងឈុតនៃប្រអប់ពិសេសនីមួយៗមានលេខសំគាល់រួមជាមួយនឹងMicrochipភ្ជាប់មកជាមួយដែលកំណត់នូវអត្តសញ្ញាណលេខស៊េរីរបស់អាវពី០០០១-២០២៣។
ឈុតប្រអប់ពិសេសនេះត្រូវបានកំណត់តែត្រឹមចំនួន២០២៣ប្រអប់ប៉ុណ្ណោះគឺឈុតប្រអប់អាវក្នុងទឹកដីចំនួន១.០២៣ប្រអប់។ឈុតប្រអប់អាវក្រៅទឹកដីចំនួន៥០០ប្រអប់ឈុតប្រអប់អាវអ្នកចាំទីក្រហមចំនួន២៥០ប្រអប់និងឈុតអាវអ្នកចាំទីពណ៌ខ្មៅចំនួន២៥០ប្រអប់ដែរ។
សូមបញ្ជាក់ថានេះជាឈុតអនុស្សាវរីយ៍មួយដែលសម្រាប់ជាអនុស្សាវរីយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕ N