ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នាងបេយ៉ុនសេបានស្មើជាមួយលោក ចច សូលធី (Georg Solti) សម្រាប់ការឈ្នះច្រើនបំផុតក្នុងប្រវត្តិសាស្ត្រពាន Grammys បន្ទាប់ពីនាងបានឈ្នះពានរង្វាន់ចំនួនបីកាលពីថ្ងៃអាទិត្យទី៥កុម្ភៈក្នុងកម្មវិធីប្រគល់ពាននេះ។
តារាចម្រៀងលំដាប់កំពូលរូបនេះបានឈ្នះពានរង្វាន់ចំនួន ៣១ ដែលនាំឱ្យនាងសល់មួយជំហានចុងក្រោយដើម្បីក្លាយជាសិល្បការិនីឈ្នះពានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រកម្មវិធី Grammys។ នាងបានឈ្នះពានតន្ត្រីអេឡិចត្រូនិកល្អបំផុតសម្រាប់បទ “Break My Soul” ពានការសម្តែង R&B បែបប្រពៃណីសម្រាប់បទ “Plastic Off the Sofa” និងពាន R&B សម្រាប់បទ “Cuff It” ដែលនិពន្ធដោយអ្នកនិពន្ធជាច្រើនរូបរួមមាននាងបេយ៉ុនសេ, ដឹទ្រីម (The-Dream), លោក នីល រ៉ូជើ (Nile Rodgers), និង លោក រ៉ាហ្វាអែល សាឌីក (Raphael Saadiq)។
ពិធីករលោក ត្រេវ៉ូ ណូអា (Trevor Noah) បាននិយាយថា បេយ៉ុនសេកំពុងធ្វើដំណើរមកកាន់ពិធីនេះប៉ុន្តែបានបន្ទោសចរាចរណ៍នៅទីក្រុងឡូសអាន់ជេឡេសចំពោះការមិនបានមកទទួលពានដោយផ្ទាល់។
លោកសូលធី ជាអ្នកដឹកនាំបញ្ជាការលេងភ្លេងជនជាតិហុងគ្រី-អង់គ្លេស ក៏មានពាន Grammys ៣១ ផងដែរ។ គាត់បានជាប់កំណត់ត្រានេះតាំងពីឆ្នាំ ១៩៩៧៕
នាងបេយ៉ុនសេលើកពានក្នុងពិធីប្រគល់ពានGrammysប្រចាំឆ្នាំលើកទី៦៥នៅទីក្រុងឡូសអ៊ែនជើឡេសកាលពីថ្ងៃ៥កុម្ភៈ