ហ្វឺ​ណាន​ដូ ត័​រ៉េ​ស បញ្ជាក់​ពី​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅលេង​នៅ​ជប៉ុន​

1010
ចែករម្លែក

​ហ្វឺ​ណាន​ដូ ត័​រ​រ៉េ​ស (Fernando Torres) អតីត​ខ្សែប្រយុទ្ធ​លី​វើ​ភូ​ល​និង​ឆេ​ល​ស៊ី​បានប្រកាសថា ខ្លួន​នឹងចូលរួម​ជាមួយ​ក្លឹប Sagan Tosu នៅ​ក្របខណ្ឌ​បាល់ទាត់​ជប៉ុន J1 League ។​
​ ​
​ត័​រ​រ៉េ​ស បាន​ចាក​ចេញពី​ក្លឹប​វ័យ​កុមារ Atletico Madrid បន្ទាប់​ពីលើ​កពាន Europa League ដើម្បី​ស្វែងរក​ឱកាស​ថ្មី ហើយ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លឹប​នានា នៅ​ក្របខណ្ឌ Bundesliga ក្របខណ្ឌ MLS និង​ក្របខណ្ឌ A-League របស់​អូស្ត្រាលី​។​
​ ​
​ជើងឯក​ពិភពលោក ដែល​បានចាប់ផ្តើម​អាជីព​របស់ខ្លួន​នៅ​ក្លឹប Atletico Madrid បាន​ចំណាយ ពេល​ពីរ​រដូវ​កាល​ជាមួយ​ក្លឹប AC Milan និង​បួន​រដូវ​កាល​ជាមួយ​ក្លឹប Atletico Madrid បន្ទាប់ពី​រកបាន​១២៦​គ្រាប់ អំឡុង​អាជីព​៨​ឆ្នាំ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​បើទោះបីជា​ឈរ​នៅ​លេខ​រៀង​ទី​៧​នៅលើ​ក្របខណ្ឌ​បាល់ទាត់​កំពូល​របស់​ជប៉ុន ក្លឹប Sagan Tosu ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រជែង​យក​កីឡាករ​រូបនេះ​។​
​ ​
​ត័​រ​រ៉េ​ស បាន​និយាយថា “​ខ្ញុំ​មាន​សំណើ​ច្រើន ពី​គ្រប់​តំបន់ ចាប់តាំងពី​ខ្ញុំ​ប្រកាស​ចាក​ចេញពី​ក្លឹប Atletico ។ ខ្ញុំ​សម្រេច​មិន​បន្ត​លេង​នៅ​តំបន់​អឺរ៉ុប ពីព្រោះ​ខ្ញុំ​មិនអាច​បញ្ចប់​ល្អ​ជាង​ពេល​ខ្ញុំ នៅ​ជាមួយ​ក្លឹប​នេះ​ទេ​”​។​
​ ​
​តាម​ព័ត៌មាន​ថា ត័​រ៉េ​ស បាន​យល់ព្រម​ទទួលយក​កិច្ចសន្យា​រយៈ​១៨​ខែ​ជាមួយ​ក្លឹប​ថ្មី​នេះ ជាមួយនឹង​ជម្រើស​បន្ត​មួយ​រដូវ​កាល​បន្ថែម​។​
​ ​
​ត័​រ​រ៉េ​ស បាន​បន្ថែមថា “ ក្លឹប Sagan Tosu គឺជា​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​ដែល​ចាប់ អារម្មណ៍​លើ​ខ្ញុំ​។ ពួកគេ​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់អារម្មណ៍​នឹង​គម្រោង​កីឡាករ​របស់ខ្លួន​”​។​
​ ​
​ត័​រ​រ៉េ​ស កំពុង​យក​គំរូ​តាម​កីឡាករ អែន​ដ្រេ អ៊ី​នី​ស្តា (Andres Iniesta) ជា​អតីត​ជើងឯក វើ​ល​ខាប់​និង​ឆេ​ម​ពាន​លី​ក ដែល​ទើបនឹង​ចូលរួម​ជាមួយ​ក្លឹប​ជប៉ុន Vissel Kobe បន្ទាប់ពី​ចាក ចេញពី​ក្លឹប Barcelona ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ ហ្វឺ​ណាន​ដូ ត័​រ​រ៉េ​ស (Fernando Torres)

ទីតាំងផ្សាយពាណិជ្ជកម្ម