​ដោយៈ សុ​ក្ខា​រិ​ន​/​ពោធិសាត់​: សិស្សសាលា​វិទ្យាល័យ ហ៊ុន សែន ប្រ​ម៉ោ​យ ស្ថិត នៅ ភូមិ ប្រ​ម៉ោ​យ ឃុំ​ប្រ​ម៉ោ​យ បាន​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ ចំនួន ៤៤​នាក់ ដោយ​គេ​មិនដឹង​ពី​មូលហេតុ​កាលពី​ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ​២០២៣ ។​

​សិស្ស​វិទ្យាល័យ​ហ៊ុនសែន​ប្រមោយ​ដែល​ដួលសន្លប់​ទាំងអស់​ត្រូវបាន​លោកគ្រូ អ្នក គ្រូ និង​អាណាព្យាបាល .​កងកម្លាំង​សមត្ថកិច្ច​ដឹក​បញ្ជូនមក​មណ្ឌល​សុខភាព​ប្រ​ម៉ោ​យ ដើម្បី​ធ្វើការ​តាមដាន​អាការ​: រោគ​និង​ស្រាវជ្រាវ​រក​មូលហេតុ​បន្ត ក្នុងនោះ​៦​នាក់​ទៀត​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់​ផងដែរ​។

​លោក​វីរៈ​សេនីយ៍​ឯក ធាង ឡេង អធិការនគរបាល​ស្រុក​វាលវែង​បាន​ឲ្យ​ដឹង​នៅវេលា​ម៉ោង​១​និង​៤១​នាទី​ថ្ងៃទី​៦ ខែ កុម្ភៈ នេះ​ថាបើ​តាម​ការសន្និដ្ឋានរ​បស់​ក្រុមគ្រូពេទ្យ​គឺ​នៅតែ​ថា​ប្អូនៗ​សិស្សសាលា​វិទ្យាល័យ​ដែល​បាន​ដួល​សន្ល​ប​ខាងលើ​អាច​បណ្តាលមកពី​ការខ្វះ​អាហារ​រូប​ត្ថ​ម្ភ​ដោយសារ​ការហូប​មិនបាន​គ្រប់គ្រាន់​ទើប​បណ្តាលអោយ​កើតមាន​ករណី​ខាងលើនេះ ។​

​លោក​អធិការនគរបាល​ស្រុក​វាលវែង​បានអោយដឹង​បន្ថែមទៀតថា ពេលនេះ​ខាង​លោក​ដូចជា​ប្រធាន​ក្រុមការងារ​ចុះ​ស្រុក​វាលវែង​និង​ក្រុមគ្រូពេទ្យ​កំពុងតែ​បន្តធ្វើ​ការស្រាវជ្រាវ​រក​មូល​ហេតុដែល​បណ្តា​ល​អោយ​យុវតី​ជា​សិស្សសាលា​ដួលសន្លប់​បែបនេះ ។​

​ដោយឡែក​តាម​អ​បិ​យ​ជំនឿ​ក្រុមការងារ​ចុះ​ស្រុក​វាលវែង​រួម ជាមួយ​នាយក​សាលា លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល​សិស្ស​ទាំងអស់​នឹងធ្វើ​ពិធី​សែន​ព្រៀន​តាមបែប​ព្រហ្មញ្ញសាសនា​ដោយមាន​លេងភ្លេង​ពិណ​ពា​ព្យ​ជាថ្មី​ម្តងទៀត​ដើម្បី​សុំ​សេចក្តីសុខ​កុំអោយ​កើតមាន​បែបនេះ​ទៀត ដល់​ប្អូនៗ​ដែលជា​សិស្សសាលា​វិទ្យាល័យ​ប្រមោយ​។​

​លោក​វីរៈ​សេនីយ៍​ឯក បាន​ឲ្យ​ដឹង​បន្ថែមទៀតថា​មកដល់ពេលនេះ​ស្ថានភាព​របស់​ប្អូនៗ​ទាំងអស់​បាន​ចេញពី​មណ្ឌល​សុខភាព​បណ្តើរៗ​ហើយ​នៅសល់តែ​៩​នាក់​ទេ​៕​.mara