ដោយៈ ទេពកង្រី/កំពង់ឆ្នាំង: វត្តសិរីតេជះស្រះកែវសំពៅមាសគឺជាវត្តថ្មីមួយដែលមានសប្បុរសជនម្នាក់រស់នៅក្នុងទីក្រុងភ្នំពេញជាអ្នកផ្ដួចផ្ដើមកសាង ដែលគិតមក ដល់ពេលនេះកំពុងដំណើ រការឈួសឆាយកសាងផ្លូវឡើងភ្នំប្រមាណ ១.០០០ម៉ែត្របាន ៥០ភា គរយ និងកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវត្តបានជាង ១៥ ភាគរយហើយ នៅលើខ្នងភ្នំដា ស្ថិតនៅក្នុងភូមិថ្នល់ ឃុំដា ស្រុកកំពង់លែង ក្នុង គោលដៅលើកស្ទួយវិស័យទេសចរណ៍វប្បធម៌ជាតិថ្មីមួយនៅក្នុងខេត្ត។
លោក តាំង ហួងស្រេង ជាសប្បុរស ជនរស់នៅក្នុងរាជធានីភ្នំពេញ ដែលជាអ្នកមានសទ្ធាជ្រះថ្លា ផ្ដួចផ្ដើមក សាងវត្តខាងលើនេះនៅរសៀលថ្ងៃ ទី ៥ ខែ កុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ បាននិយាយឲ្យក្រុមអ្នកយកព័ត៌មានយើងដឹងថា ដោយលោកជាពុទ្ធសាសនិកគោរពប្រតិបត្តិព្រះពុទ្ធសាសនាដែលជាសាសនារបស់ជាតិ លោកក៏បានសហការជាមួយក្រុមគ្រួសារ កូនចៅ និងមិត្តភ័ក្របាននាំគ្នាផ្ដួចផ្ដើមកសាង វត្តនេះដើម្បីទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ ជួយលើក ស្ទួយវិស័យព្រះពុទ្ធសាសនារបស់ជាតិនិងថែរក្សាវប្បធម៌ប្រពៃណីរបស់ដូនតាឲ្យបានគង់វង្សយូរអង្វែងផងដែរ។
លោក តាំង ហួយស្រេង បានបញ្ជាក់ថា ជំហានដំបូង គឺឈូសឆាយក សាងផ្លូវឡើងតាមជំរាលខ្នងភ្នំដា មានប្រវែងប្រមាណ ១.០០០ម៉ែត្រ ទើបដល់ចំណុចទីតាំងកសាងបរិវេណដែលត្រូវកសាងវត្តនៅចំកណ្ដាលដែលមានភ្នំនៅព័ទ្ធជុំវិញ និងមានទេសភាពធម្មជាតិព្រៃភ្នំយ៉ាងស្រស់បំព្រងពិតជាស្រស់ស្រាយក្នុង ចិត្តបើគិតមកដល់ ពេលនេះការកសាងផ្លូវឡើងតាមជំរាលខ្នងភ្នំ បា នប្រមាណ ៥០ភាគ រយ ដែលចុង ក្រោយផ្កូវមួយខ្សែរនេះនឹងត្រូវចាក់បន្តចាក់បេតុងដើម្បីសម្រួលដល់ការឡើងចុះគោរពបូជាទីសក្ការៈនៅទីនោះផងដែរ។
ចំណែកហេដ្ឋារចនាសម្ព័ន្ធ នៃវត្តគឺទើបតែកសាងបាន ១៥ ភាគរយប៉ុ ណ្ណោះ ដោយត្រូវបន្តកសាងទៅតាមធនធាន និងបច្ច័យដែលអំពាវនាវបានជាបន្តបន្ទាប់ថែមទៀត។
ដោយឡែកប្រជាពលរដ្ឋ និងពុទ្ធបរិ ស័ទដែលរស់នៅក្នុងមូលដ្ឋាន និងខ្លះមកពីបណ្ដាខេត្តផ្សេងៗនៅរសៀលថ្ងៃដដែលត្រូវនឹងថ្ងៃបុណ្យមាឃបូជាផងនោះ ខ្លះបាននាំគ្នាធ្វើដំណើរឡើងភ្នំដោយថ្មើរជើង ខ្លះជិះម៉ូតូ និងខ្លះជិះរថយន្តឡើងលើខ្នងភ្នំដា បាននិយាយឲ្យដឹងថា ពួក គាត់ឡើងមកលើខ្នងភ្នំនេះ ដើម្បីគោរពបូជាព្រះភគណេះ មួយអង្គ
ដែលមានបុណ្យបារមីអាចបន់ស្រន់សុំសេចក្តីសុខបានតាមគោលបំណង ដែលជារៀងរាល់ឆ្នាំប្រជាពល រដ្ឋនិងពុទ្ធបរិស័ទនៅទីជិតឆ្ងាយក្នុងពេលបុណ្យទាន តែងនាំគ្នាឡើងមកបន់ស្រន់មិនដែលខានឡើយ។
ប្រជាពលរដ្ឋដែលបានមកកាន់ទីនេះបញ្ជាក់ឲ្យដឹងថាឲ្យតែដល់ថ្ងៃមាឃបូមានបងប្អូនប្រជាពលរដ្ឋមកតាមបណ្ដាខេត្តផ្សេងៗមកកាន់ទីនេះនាំគ្នាឡើងភ្នំដើម្បីនាំយកដង្វាយមានដូងទានធូបផ្កាភ្ញីផ្សេងៗថ្វាយដល់ព្រះអង្គភគ័ណេសដែលគេជឿថាមានរិទ្ធបារមីពូកែ។
ពួកគាត់បានបញ្ជាក់ប្រាប់បន្ថែមទៀតថាពីមុនៗពួកគាត់មកនាំគ្នាឡើងភ្នំនេះដោយតោងវល្លិឡើងតាមថ្មដាទើបបានដល់កន្លែងទីសក្ការៈបូជា តែពេលនេះមានការស្ថាបនាផ្លូវនិងមានរៀបចំកាំជណ្ដើរបានឡើងមកស្រួលជាកាលពីមុនៗពួកគាត់សង្ឃឹមថានៅពេលស្ថាបនាផ្លូវរួចការធ្វើដំណើរឡើងភ្នំដោយមានរថយន្តនិងម៉ូតូគ្រប់ប្រភេទឡើងចុះលែងលំបាកដូចពេលមុនៗទៀតហើយ ។
សូមបញ្ជាក់ផងដែរនៅភ្នំដានេះក៏មានតំបន់រមណីយដ្ឋានធម្មជាតិទឹកជ្រោះហូរធ្លាក់ជាច្រើនកន្លែងផងដែរអាច ទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្តយ៉ាងសប្បាយរីករាយនៅរដូវវស្សា និងរដូវរំហើយនិងលែងមានភាពស្ងាត់ជ្រងំដូចមុនទៀតហើយ៕.mara