អ្នកចាំទី ដេវីដ អូ​ស្ពី​ណា គ្រោង​ចាក​ចេញពី​អា​សេណ​ល​ទៅ​ចូលរួម Boca Juniors

933
ចែករម្លែក

​អ្នកចាំទី​ក្លឹប អា​សេណ​ល ដេវីដ អូ​ស្ពី​ណា (David Ospina) បាន​ក្លាយជា​គោលដៅ​របស់​ក្លឹប Boca Juniors ។​
​ ​
​ក្លឹប​អា​ហ្ស​ង់​ទីន​មួយ​នេះ​ចង់បាន អូ​ស្ពី​ណា ដែល​ក្លឹប​អា​សេណ​ល​ដាក់​តម្លៃ​៦​លាន​ផោន​។ អូ​ស្ពី​ណា ជា​អ្នកចាំទី​សញ្ជាតិ​កូ​ឡុំ​ប៊ី​នៅសល់​កិច្ចសន្យា​លេង​ពីរ​ឆ្នាំ​ទៀត ប៉ុន្តែ​អា​សេណ​ល​ត្រៀម​អនុញ្ញាត ឲ្យ​កីឡាករ​រូបនេះ​ចាកចេញ បន្ទាប់ពី​ការមកដល់​របស់​កីឡាករ បឺ​ន ឡេ​ណូ (Bernd Leno) ។​
​ ​
​អ្នកចាំទី​ចាស់វស្សា ភី​ធើ ឆេ​ក (Petr Cech) អាច​នឹង​បន្ត​នៅ​ជាមួយ​អា​សេណ​ល​និង​ប្រជែង យក​តំណែង​លេខ​១​ជាមួយ ឡេ​ណូ ដែលជា​កីឡាករ​ចំណូល​ថ្មី​នៅ​ពហុកីឡាដ្ឋាន Emirates ។​
​ ​
​ប៉ុន្តែ អូ​ស្ពី​ណា គ្រោង​នឹង​ចាកចេញ ខណៈពេល​កីឡាករ​រូបនេះ​រង់ចាំ​ការវិល​ត្រឡប់មក​ត្រៀម ខ្លួន​សម្រាប់​រដូវ​កាល​ថ្មី បន្ទាប់ពី​ក្រុម​កូ​ឡុំ​ប៊ី​ចាញ់​ក្រុម​អង់គ្លេស​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ នៅ​វើ​ល​ខាប់​។​
​ ​
​ភ្នាក់ងារ​របស់ អូ​ស្ពី​ណា បាន​និយាយ​កាលពីដើម​សប្តាហ៍​នេះ​ថា “​ដេវីដ ធ្វើបាន​ល្អ​នៅ​វើ​ល​ខាប់​។ វា​ពិតជា​សំខាន់​ខ្លាំងណាស់​សម្រាប់​គាត់​។ មាន​ក្លឹប​ជាច្រើន​ចាប់អារម្មណ៍​នឹង ដេវីដ ប៉ុន្តែ​ការ ចាកចេញ​ពី​អា​សេណ​ល​មិនមែនជា​រឿង​ងាយស្រួល​ទេ ដោយសារតែ​ក្លឹប​ផ្តល់ប្រាក់​ឈ្នួល​ល្អ ប៉ុន្តែ​ក៏​ទាមទារ​ការលេង​ល្អ​” ដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​អ្នកចាំទី ដេវីដ អូ​ស្ពី​ណា (David Ospina)

ទីតាំងផ្សាយពាណិជ្ជកម្ម