ប្រែសម្រួល : កញ្ញាដាលីស (The Drive) ៖ រថយន្ត GMC Hummer EV SUV ស៊េរីឆ្នាំ ២០២៤ ដំបូងបំផុតបានដាក់លក់កាលពីចុងសប្តាហ៍ ហើយតម្លៃដេញថ្លៃ ៥០០.០០០ដុល្លាររបស់វាគឺពិតជាធូរថ្លៃណាស់។ នោះគឺដោយសារតែ ទោះបីជាតម្លៃខ្ពស់របស់វាមានប្រហែល ៥ ដងនៃរថយន្ត MSRPរបស់វាក៏ដោយ ក៏វានៅតែមានតម្លៃទាបជាងរថយន្តភីកអាប់ Hummer EV ដំបូងក្នុងឆ្នាំ ២០២១ ដល់ទៅរាប់លានឯណោះ។
ពិតណាស់វាធូរថ្លៃរាប់លាន។ ក្នុងខែមីនា ឆ្នាំ ២០២១ ស្ត្រីមិនបញ្ចេញឈ្មោះម្នាក់បានចំណាយប្រាក់ចំនួន ២,៥ លានដុល្លារសម្រាប់រថយន្តភីកអាប់ Hummer EV ដំបូងចេញពីត្រកូលរថយន្ត Hamtramck របស់ក្រុមហ៊ុន General Motors នេះបើយោងតាមសារព័ត៌មាន Detroit Free Press ។
ការលក់រថយន្ត Hummer EV SUV ដំបូងបំផុតកាលពីចុងសប្តាហ៍មិនត្រឹមតែជាការសន្សំប្រាក់ចំនួន ២លានដុល្លារសម្រាប់អ្នកទិញដែលមានសំណាងប៉ុណ្ណោះទេប៉ុន្តែវាក៏ជាការរួមចំណែកមួយផ្សេងទៀតដល់សប្បុរសធម៌សម្រាប់ម៉ូដែលទីមួយនេះផងដែរ ដែលវាសុទ្ធតែដើម្បីបុព្វហេតុល្អប៉ុណ្ណោះ។
ដូចរថយន្តភីកអាប់ដែរ អ្នកទិញរថយន្ត SUV នេះមិនត្រូវបានបង្ហាញឈ្មោះជាសាធារណៈទេ ប៉ុន្តែការដេញថ្លៃឈ្នះត្រឹមតម្លៃ ៥០០.០០០ ដុល្លារនឹងផ្តល់អត្ថប្រយោជន៍ដល់អង្គការ Tread Lightly! ជាអង្គការអភិរក្សដែលឧទ្ទិសដល់ការថែរក្សាទីធ្លាទំនេរនៅខាងក្រៅសម្រាប់អ្នកបើកឡានបែប Off-roadជំនាន់ក្រោយ។
អង្គការដែលមានមូលដ្ឋាននៅរដ្ឋយូថានេះបានរៃអង្គាសប្រាក់បានរាប់ម៉ឺនដុល្លារសម្រាប់ការអប់រំ និងសម្របសម្រួលគម្រោងឆ្ការផ្លូវក្នុងព្រៃ និងគម្រោងបង្កើតផ្លូវបែប Off-roadរាប់សិបចាប់តាំងពីឆ្នាំ ២០២០៕
រថយន្ត GMC Hummer EV SUV ស៊េរីឆ្នាំ ២០២៤ ដំបូងបំផុត លក់ដេញថ្លៃបាន ៥០ ម៉ឺនដុល្លារ