លូកដៃ​ចូល​ចាន​បង្គន់​រាវរក​កូនសោ លទ្ធផល​ជាប់​ដក​មិន​ចេញ​ពេញ​មួយ​យប់​

1243
ចែករម្លែក

​បុរស​ម្នាក់​នៅ​ប្រទេស​ចិន​ភាគ​កណ្តាល បាន​ជួប​រឿង​ស៊យ​ត្រូវ​ជាប់ដៃ​ក្នុង​ចាន​បង្គន់​ពេញ​មួយ​យប់ បន្ទាប់ពី​គាត់​ព្យាយាម​លូកដៃ​ចូល​ដើម្បី​រាវរក​កូនសោ​ដែល​ជ្រុះ​នៅ​ម៉ោង​ប្រហែល ១១ យប់​។​

​បុរស​ឈ្មោះ វ៉ាង (Wang) ដែល​រស់នៅ​តែម្នាក់ឯង​ក្នុង​ទីក្រុង​ជី​ង​ចូ​វ (Jingzhou) ខេត្ត​ហ៊ូ​ប៉ី (Hubei) ខាងលើនេះ​បាន​ចំណាយពេល ៦ ម៉ោង​ដើម្បី​ស្រែកហៅ​ឱ្យគេ​ជួយ​ទម្រាំ​តែ​អ្នកជិតខាង ម្នាក់​ឮ​គាត់​ស្រែ​កនៅ​ព្រឹក​បន្ទាប់ ហើយក៏​ទូរស័ព្ទ​ហៅ​ភ្នាក់ងារ​សង្គ្រោះបន្ទាន់​។​

​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ទៅដល់​កន្លែងកើតហេតុ​នៅ​ម៉ោង​ប្រហែល ៦ ព្រឹក​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍ កន្លងទៅ ហើយ​បាន​ប្រើ​ញញួរ​វាយ​បំបែក​ចាន​បង្គន់​ដើម្បី​ដក​ដៃ​របស់គាត់​ចេញ​។ ក្រុម​សង្គ្រោះបាន ចំណាយពេល​ដល់​ទៅ​កន្លះ​ម៉ោង​ទម្រាំ​ជួយ​គាត់​បាន នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត Metropolis Daily៕ ប្រែ​សម្រួល​: ខុម​