ដោយ: សុវណ្ណកុម្ភ: / ភ្នំពេញ: គិតត្រឹមថ្ងៃទី៧ កុម្ភ:នេះ ពេលវេលា សម្រាប់ការមកដល់ នៃព្រឹត្តិការណ៍ស៊ីហ្គេម រំកិលមកនៅសល់តែ ៨៧ ថ្ងៃទៀតប៉ុណ្ណោះ។

សម្រាប់ព្រឹត្តិការណ៍នេះ កម្ពុជា បានត្រៀមខ្លួនទុកជាមុន មិនតិចជាង ១០ ឆ្នាំនោះឡើយ។ ពេលនេះ បញ្ហាដែលនៅសេសសល់ គឺរត់ភ្លើងគប់ ទៅកាន់បណ្ដាប្រទេសអាស៊ាន ដើម្បីបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចរាល់អស់ហើយ គឺនៅរង់ចាំ តែពេលវេលាមកដល់ប៉ុណ្ណោះ។

ចំពោះបញ្ហាដែលនៅសល់តិចតួចនោះ គឺបញ្ចប់ការសម្អាតទីលាន ហេដ្ឋារចនាសម្ព័ន្ធកន្លែងប្រកួត ដួចជាលាបថ្នាំ ឲ្យបានស្អាត និងបញ្ចប់ការកសាងភូមិកីឡាតែប៉ុណ្ណោះ។

បណ្ដាសហព័ន្ធ ដែលមិនទាន់បានរៀបចំការប្រកួតជើងឯកជាតិ ប្រចាំឆ្នាំនោះ ក៏បានសស្រាក់សស្រាំ រៀបចំការប្រកួត ឲ្យបានមុនការមកដល់ នៃព្រឹត្តិការណ៍ស៊ីហ្គេម ព្រោះការប្រកួតជើងឯកជាតិ គឺជាឱកាសចុងក្រោយតែមួយគត់ ដើម្បីវាស់ស្ទង់សមត្ថភាពអត្តពលិករបស់ខ្លួន៕/V/r