​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទូរស័ព្ទ iPhone​ដើម​មួយ​គ្រឿង ដែល​នៅតែ​ស្ថិត​ក្នុង​ប្រអប់ ត្រូវ​គេ​រំពឹងថា​នឹង​លក់​ក្នុងតម្លៃ​ជាង ៥០.០០០ ដុល្លារ​នៅ​ឯ​ការដេញថ្លៃ​។​

​ទូរស័ព្ទ iPhone ដែល​ចេញលក់​ក្នុង​ឆ្នាំ ២០០៧ មាន​អេក្រង់​ទំហំ ៣,៥ អ៊ី​ញ និង​កាមេរ៉ា​ទំហំ ២ មេហ្គា​ភិ​ច​សែ​ល​។ ប្រសិនបើ​វា​សម្រេច​បាន​នូវ​តម្លៃ​ប៉ាន់ស្មាន​នេះ វា​នឹង​លក់បាន​ខ្ពស់ជាង ៨០ ដង​នៃ​តម្លៃ​ដើម ៥៩៩ ដុល្លារ​។​

​វា​ត្រូវ​បាន​ដាក់​ដេញថ្លៃ​ដោយ​ម្ចាស់​ឈ្មោះ កា​រ៉ែ​ន ហ្គ្រី​ន (Karen Green) ជនជាតិ​អាម៉េរិក ដែល​មិត្តភក្តិ​ជូន​ជា​កាដូ​។​

​ដោយសារ​តែ​ទូរស័ព្ទ​នេះ​មិន​ដំណើរកា​រលើ​សេវា​បណ្តាញ ដែល​នាង​ហ្គ្រី​ន​បាន​ប្រើ នាង​ក៏​ទុក​វា​ចោល​នៅលើ​ធ្នើរ​ដោយ​មិន​បាន​ប្រើ​។​

​នាង​បាន​ដឹងថា​នាង​កំពុង​អង្គុយ​លើ​អណ្តូងរ៉ែ​មាស​ដ៏​មាន​សក្តានុពល​មួយ​នៅពេល​នាង​បានដឹងថា iPhone ដើម​ដែល​មិន​បាន​បើក​ពី​ប្រអប់ បាន​លក់​ក្នុងតម្លៃ ១០.០០០ ដុល្លារ​។​

​នាង​ហ្គ្រី​ននិយាយថា ប្រាក់ចំណូល​នៃ​ការដេញថ្លៃ​នេះ​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ជួយ​ក្នុង​ការចំណាយ​លើ​ការបើក​ស្ទូឌីយ៉ូ​ចាក់សាក់​របស់​នាង​នៅ​ក្នុង​រដ្ឋ​ញូ​វ​ជើ​ស៊ី​។​

​ការដេញថ្លៃ ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន LCG Auctions បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​២​កុម្ភៈ និង​បិទ​វិញ​នៅ​ថ្ងៃទី ១៩ ខែ​កុម្ភៈ​៕

​ទូរស័ព្ទ iPhone ដែល​ចេញលក់​ក្នុង​ឆ្នាំ ២០០៧ មាន​អេក្រង់​ទំហំ ៣,៥ អ៊ី​ញ និង​កាមេរ៉ា​ទំហំ ២ មេហ្គា​ភិ​ច​សែ​ល