ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ តារាបង្ហាញម៉ូតនិងជាតារាសម្តែងថៃ នាង ពយ ទ្រីឆាដា (Poyd Treechada) ដែលធ្លាប់ជាប់ឈ្មោះជា “បុរសកែភេទស្អាតដាច់គេរបស់ថៃ” បានប្រកាសភ្ជាប់ពាក្យនៅលើបណ្ដាញសង្គម។
កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន តារាវ័យ ៣៦ ឆ្នាំរូបនេះបានចែករំលែករូបថតខ្លួននាងនិងការឱបគ្នាបែបរ៉ូមែនទិក ខណៈបង្ហាញចិញ្ចៀនដាំត្បូងធំប៉ុនណាណី។
សារព័ត៌មានចិន Lianhe Zaobo រាយការណ៍ថា គូដណ្តឹងរបស់នាងគឺជាអ្នកជំនួញជនជាតិថៃមានទ្រព្យសម្បត្តិម្នាក់ ដែលគេស្គាល់ថា អូក (Oak)ហើយគ្រួសាររបស់គាត់ជាម្ចាស់អាជីវកម្មសណ្ឋាគារ។
នាងពយ ដែលមានឈ្មោះពេញថា ទ្រីឆាដា ផេតឆារ៉ាត (Treechada Petcharat) បានស្គាល់លោកអូកពីរទសវត្សរ៍មកហើយ ព្រោះគាត់ជាបងប្រុសរបស់មិត្តភក្តិនាង។ ពួកគេក៏បានសិក្សានៅសាលាដូចគ្នាផងដែរ។
អាពាហ៍ពិពាហ៍របស់គូស្នេហ៍នេះនឹងធ្វើឡើងនៅថ្ងៃទី ១ ខែមីនា។
ពយធ្លាប់បានបង្ហើបថា នាងបានទទួលការវះកាត់កែភេទនៅអាយុ ១៧ ឆ្នាំ។
នាងបានឈ្នះការប្រកួតបវរកញ្ញាអន្តរជាតិកែភេទក្នុងឆ្នាំ ២០១៤ ហើយក៏បានសម្ដែងក្នុងភាពយន្តហុងកុងដូចជារឿង The White Storm (២០១៣) និងរឿង From Vegas to Macau II (២០១៥) ផៀងដែរ៕
នាងពយនិងលោកអូកនឹងរៀបការនៅថ្ងៃទី១មីនា
នាងបានឈ្នះការប្រកួតបវរកញ្ញាអន្តរជាតិកែភេទក្នុងឆ្នាំ ២០១៤