អ៊ីស្រាអែល​នឹង​បញ្ជូន “កូន​អា​ប៉ូ​ឡូ” ទៅ​ភព​ព្រះ​ចន្ទ​នៅ​ឆ្នាំក្រោយ​

1489
ចែករម្លែក

​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ​មួយ​របស់​ប្រទេស​អ៊ីស្រាអែល គ្រោង​នឹង​បញ្ជូន​យានអវកាស គ្មាន​មនុស្ស​បើក ឬ​កូន​អា​ប៉ូ​ឡូ ទៅ​ចុះចត​លើ​ភព​ព្រះ​ចន្ទ​នៅ​ខែកុម្ភៈ ឆ្នាំក្រោយ ហើយ​ការ​ចុះចត ប្រភេទ​នេះ​គឺជា​លើកដំបូង​ហើយ​ចាប់តាំងពី​ឆ្នាំ​២០១៣ មក​។

​លោក អ៊ី​ដូ អាន​តេ​ប៊ី (Ido Anteby) នាយក​ប្រតិ​ប​តិ្ត​អង្គការ ស្ប៉េ​សែ​ល ( SpaceIL) ខាងលើនេះ​បាន​ថ្លែងថា យានអវកាស​រាង​ដូច​តុមូល​ដែលមាន​ជើង ៤ នេះ​គ្រោង​នឹង​បាញ់ បង្ហោះ​នៅ​ខែធ្នូ ចុងឆ្នាំ​នេះ​ពី​រ៉ុក្កែត SpaceX Falcon 9 នៅ​ទីក្រុង​ខេ​ប ខា​ណា​វើ​រ៉​ល (Cape Canaveral) រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក​។

​យានអវកាស​នេះ​នឹង​បញ្ជូន​រូបភាព និង​វីដេអូ​ត្រឡប់មក​ផែនដី​វិញ​ក្នុង​រយៈពេល ២ ថ្ងៃ បន្ទាប់ពី វា​ចុះចត​លើ​ភព​ព្រះ​ចន្ទ​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ព្រមទាំង​ធ្វើការ​វាស់វែង​ដែន​ម៉ាញ៉េ​ទិច​ផងដែរ​។​

​លោក អ៊ី​ដូ អាន​តេ​ប៊ី បាន​គូសបញ្ជាក់ថា “​យានអវកាស​របស់​យើង​នឹង​ក្លាយជា​យានអវកាស​តូច បំផុត​ដែល​មិន​ធ្លាប់​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​”៕ ប្រែ​សម្រួល​: ខុម​


ទីតាំងផ្សាយពាណិជ្ជកម្ម