ក្រុម​ដែលមាន​ឱកាស​ឡើងទៅ​វគ្គ​បន្ត នៃ​ពានរង្វាន់ ACLEDA ២០១៧

1074
ចែករម្លែក
ទិដ្ឋភាព​ប្រកួត​សប្ដាហ៍​នេះ (​រូប​៖ រ៉ូ​ហ្សា​)

​ភ្នំពេញ​៖ ក្រុមបាល់ទាត់​សាខា​ស្រុក​កំពង់ត្រឡាច និង​ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល​(​គ​) មានឱកាស​យ៉ាងច្រើន ឡើងទៅ​វគ្គ​បន្ត​ក្នុង​ពូ​ល “C” បន្ទាប់ពី​ក្រុម​ទាំង​២ បាន​យកឈ្នះ​លើ​ក្រុមបាល់ទាត់​សាខា​គូប្រកួត​របស់ខ្លួន នៃ​ព្រឹត្តិការណ៍​ការប្រកួត​បាល់​ទាត់ មិនមែន​អាជីព​ដណ្តើម​ពានរង្វាន់​ធនាគារ​អេស៊ីលីដា ដែល​គេ​ប្រសិទ្ធិ​នាម​ថា ACLEDA -John Brinsdan 2017 លើក​ទី​១០ នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល នា​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧​។​

​សម្រាប់​ពូ​ល “C” ក្រុមបាល់ទាត់​សាខា​ស្រុក​កំពង់ត្រឡាច ឈ្នះ​លើ​ក្រុមបាល់ទាត់​សាខា​ស្រុក​ខ្សាច់​ក​ណ្ត​ល ដោយ​លទ្ធផល​៤​ទល់​១ ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល​(​គ​) បានឈ្នះ​ក្រុមបាល់ទាត់​សាខា​ស្ទឹងមានជ័យ លទ្ធផល ៥​ទល់​៣ នៅ​ទីលាន​បាល់ទាត់​ដុន​បុ​ស្កូ​។ ក្រុមបាល់ទាត់​សាខា​ផ្សារ​ដើមថ្កូវ​បាន​យកឈ្នះ​ក្រុមបាល់ទាត់​សាខា​ម៉ៅ​សេទុង លទ្ធផល​បច្ចេកទេស ៣​ទល់​២ នៅ​ទីលាន​បាល់ទាត់​មហាវិទ្យាល័យ​ភូមិន្ទ​។​

​ចំពោះ​ចំណាត់ថ្នាក់​បណ្តោះអាសន្ន ក្រុមបាល់ទាត់​សាខា​ស្រុក​កំពង់ត្រឡាច ៤​ប្រកួត ឈ្នះ​ទាំង​៤ ទទួលបាន​១២​ពិន្ទុ ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល​(​គ​) ៥​ប្រកួត ឈ្នះ​៤ ចាញ់​១ ទទួលបាន​១២​ពិន្ទុ ក្រុមបាល់ទាត់​សាខា​ស្រុក​ខ្សាច់​ក​ណ្ត​ល​៥​ប្រកួត ចាញ់​៤ ស្មើ​១ ទទួលបាន​១​ពិន្ទុ ក្រុមបាល់ទាត់​សាខា​ស្ទឹងមានជ័យ ៤​ប្រកួត ឈ្នះ​២ ចាញ់​១ ស្មើ​១ ទទួលបាន​៧​ពិន្ទុ ក្រុមបាល់ទាត់​សាខា​ផ្សារ​ដើមថ្កូវ ៥​ប្រកួត ឈ្នះ​១ ចាញ់​៤ ទទួលបាន​៣​ពិន្ទុ និង​ក្រុមបាល់ទាត់​សាខា​ម៉ៅ​សេទុង ៤​ប្រកួត ចាញ់​ទាំង​៤ ទទួលបាន​០​ពិន្ទុ​។​

​ចំណែក​ពូ​ល “D” ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល​(​ក​) ឈ្នះ​ក្រុមបាល់ទាត់​សាខា​ស្រុក​គងពិសី​លទ្ធផល ១​ទល់​០ និង​ក្រុមបាល់ទាត់​សាខា​ក្រុងភ្នំពេញ បានឈ្នះ​ក្រុមបាល់ទាត់​សាខា​ពោធិ៍ចិនតុង លទ្ធផល ៤​ទល់​១ នៅ​ទីលាន​បាល់ទាត់​ដុន​បុ​ស្កូ​៕ ដោយ៖ រ៉ូហ្សា

ទីតាំងផ្សាយពាណិជ្ជកម្ម