ស្ត្រី​ដែល​ធ្វើការ​ថែម​ចាប់ពី​៥​ម៉ោង​ឡើង​គឺអាច​កើន​ហានិភ័យ​ទឹកនោមផ្អែម​ខ្ពស់​

1168
ចែករម្លែក

​ចូរ​ថ្លឹងថ្លែង ប្រសិន​អ្នកជា​ស្ត្រី​ម្នាក់​លោភលន់​ការងារ​ដោយសារ​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ធ្វើ បន្ថែម​ពេលយប់ ឬ ចុង​សប្តាហ៍ ក៏​គ្រប់គ្រាន់​ដែល​អាចធ្វើឱ្យ​ហានិភ័យ​ទឹកនោមផ្អែម​កើន​ដល់ ៦៣​ភាគរយ​ចំពោះ​ខ្លួន​អ្នក​ផងដែរ​។​
​ ​
​ពួក​អ្នកស្រាវជ្រាវ​កាណាដា បាន​តាមដាន​លើ​ស្ត្រី​ជាង​៧.០០០​នាក់ មាន​អាយុ​ពី​៣៥​ទៅ​៧៤​ឆ្នាំ ក្នុង​រយៈ ពេល​១២​ឆ្នាំ ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ប្រៀប​-​ធៀប​រវាង​ក្រុម​ស្ត្រី​ធ្វើការ​៣៥​ទៅ​៤០​ម៉ោង ក្នុង​មួយ​សប្តាហ៍ ពោលគឺ​៧​ទៅ​៨ ម៉ោង​ក្នុង​មួយថ្ងៃ ឬ​ប្រាំ​ថ្ងៃ ក្នុង​មួយ សប្តាហ៍ ជាមួយនឹង​ក្រុម​ស្ត្រី​ធ្វើ​បន្ថែម ម៉ោង​នៅពេល​យប់ ឬ ចុង​សប្តាហ៍ ។​
​ ​
​លទ្ធផល​បង្ហាញថា ដោយ​គ្រាន់តែ​ធ្វើ​ថែម​ប្រមាណ​៥​ម៉ោង ក្នុង​មួយ​សប្តាហ៍ ពោលគឺ​សរុប ៤៥​ម៉ោង ក្នុង​សប្តាហ៍​នោះ ហានិភ័យ​ទឹកនោមផ្អែម​បាន​កើន​ដល់​៦៣​ភាគរយ ប្រៀប នឹង​ក្រុម​ធ្វើ​តែ​៣៥​ទៅ​៤០​ម៉ោង ។​

​ពួក​អ្នកស្រាវជ្រាវ​ក៏​ច្របូក​ច្របល់​មិនអាច​បកស្រាយ​បាន​ពី​មូល​ហេតុដែល​ហានិភ័យ​ទឹកនោមផ្អែម បែរជា​កើន​ច្រើន​ដល់​ថ្នាក់​នេះ ។​
​ ​
​ចំណុច​គួរឱ្យភ្ញាក់ផ្អើល​មួយ គឺ​ចំពោះ​បុរស​លទ្ធផល​បែរជា​ផ្ទុយទៅវិញៈ អ្នកធ្វើការ​ច្រើន បែរជា​មានការ​ថយចុះ​បន្តិច អំពី​ហានិភ័យ​ទឹកនោមផ្អែម ។ អ្នកជំនាញការ​ជាច្រើន​សង្ស័យ ថា អាច​ការងារ​ជួយ​ឱ្យ​បុរស​បញ្ចៀស​ការចំណាយ​ពេល​វេលា​ទៅក្នុង​ទម្លាប់​មាន​គ្រោះថ្នាក់ ដូចជា​ការផឹកស៊ី​អូស​បន្លាយ ។​

​ទោះបី​មូលហេតុ​ធ្វើឱ្យ​ហានិភ័យ ទឹកនោមផ្អែម​កើន​ខ្ពស់​ចំពោះ​ស្ត្រី ពុំទាន់​ត្រូវបាន​កំណត់​ជាក់ស្តែង តែ​អ្នកស្រាវជ្រាវ​រឿងនេះ​នឹងមាន​ឥទ្ធិពល ដល់​ស្ត្រី និង​វេជ្ជបណ្ឌិត ។ ស្ត្រី​គួរ​ត្រូវបាន​ទូន្មាន​ធ្វើការ ៤០​ម៉ោង ក្នុង​មួយ​សប្តាហ៍ ឬ​តិចជាង ៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម