​កម្ពុជា គ្រោង​នាំ​អំបិល​ចូល​លើសពី​បី​ម៉ឺន​តោន នៅ​ចុង​ឆ្នាំនេះ​

2129
ចែករម្លែក
  • 58
    Shares

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​ដោយសារ​ភ្លៀង​វាយលុក​ខ្លាំងពេក​តាំងពី​ដើមរដូវ រហូតមកដល់​ខែកក្កដា​នេះ ធ្វើ​ឲ្យ​ស្រែអំបិល​ជាង​៤.០០០​ហិកតា​មិនអាច​ផលិត​អំបិល​បាន​។​

ស្រែអំបិលកម្ពុជា(រូបហ្គូហ្គល)

លោក​ប៊ុន បារាំង សហប្រធាន​សហគមន៍​ស្រែអំបិល​បាន​ប្រាប់​រស្មី​កម្ពុជា​ដឹង​កាលពីថ្ងៃទី​១១​ខែកក្កដា​ថា​យើង​បានរៀបចំ​សំណុំ​ឯកសារ និង​ទៅ​មើល​អំបិល​ពីរ​ប្រទេស​ហើយ ។​យើង​នឹង​ទៅ​ប្រទេសជិតខាង​មួយទៀត ដើម្បី​ស្ទាបស្ទង់​មើល​គុណភាព​និង​តម្លៃ​អំបិល​ពី​ប្រទេស​ទាំងនេះ​សិន​។​ពិសេស​ថៃ វៀតណាម​និង​ចិន ថា​តើ​អំបិល​មួយណា មានគុណ​ភាពល្អ​និង​តម្លៃ​សមរម្យ​អាច​យកមក​ផ្គត់ផ្គង់​លក់​ជូន​ប្រជាជន​យើង​បាន​។​

​លោក​បន្តថា​យើង​ប្រហែលជា​ខ្វះ​អំបិល​ប្រមាណ​ជាង​បី​ម៉ឺន​តោន​នា​ចុង​ឆ្នាំនេះ​។​ពាក់កណ្តាល​ឆ្នាំនេះ​យើង​អត់​ខ្វះ​ទេ​ដោយសារ​អំបិល​យើង​នៅសល់​ស្តុក​ទុក តាំងពី​ឆ្នាំ​២០១៦​និង​ឆ្នាំ​២០១៧​អាច​ប្រើ​បាន​។​តម្លៃ​ក៏​ដដែល អត់​ប្រែប្រួល​ទេ​។​អ្វីដែល​យើង​ត្រូវ​គិតថា​តើ​អំបិល​នាំចូល​គួរ​យក​អំបិល​រ៉ែ​ឬ​អំបិល​ផលិត​ចេញពី​វាលស្រែ​អំបិល​ដូច​យើង​។​អំបិល​ដែល​ផលិត​ចេញពី​វាលស្រែ​ដូច​អំបិល​កំពត​យើង​គឺមាន​គុណភាព​ល្អ​ជាង​អំបិល​រ៉ែ​យក​ពីក្រោម​ដី​។​តែ​ថ្លៃដើម​ខ្ពស់ជាង​អំបិល​រ៉ែ​។​

​លោក​សហប្រធាន​បានបញ្ជាក់​ទៀតថា​ទោះបី​ស្រែអំបិល​មិនបាន​ធ្វើ​អំបិល​ទុកចោល​ទំនេរ​ក៏ពិតមែនគឺ​ដីស្រែ​នៅតែ​ជា​ដីស្រែ​អំបិល​ដដែល​មិនអាច​សមាជិក​សហគម​ន៍ណាល​ក់ដី​ស្រែអំបិល​ឲ្យ​អ្នកមាន​លុយ​ណា​មក​សង់​បូរី​ធ្វើ​ផ្ទះល្វែង​លក់បាន​នេះ​ទេ​។​បើ​អ្នកមាន​លុយ​ណា​ចង់​ទិញ​ដីស្រែ​អំបិល​ទាំងនេះ លុះត្រា​ណា​អ្នកនោះ​យកទៅ​ធ្វើ​អំបិល​ដដែល​ទើបបាន​។​

​លោក​បន្ថែមថា​បញ្ហា​ប្រឈម​របស់​យើង​បច្ចុប្បន្ន​គឺ​ជួយ​ដោះស្រាយ​សមាជិក​សហគម​ន៍​២០០​ក្រុម​អ្នក​ផលិត​អំបិល ដែល​កំពុង​អត់​ការងារ​ធ្វើ​ដោយសារ​ផលិត​អំបិល​អត់​បានមកពី​ធម្មជាតិ​មិន​អំណោយផល​។​ដូច្នេះ​ប្រធាន​​សហគមន៍​ជួយ​ដោះស្រាយ​ជីវភាព​ជាប្រចាំ​។​កម្ពុជា​យើង​កន្លងទៅ​បញ្ហា​អំបិល​សំរាប់​លក់​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​មិនដែល​ខ្វះខាត​មួយឆ្នាំ​ទេ ។​មានតែ​លក់​នាំចេញ​ទៀតផង​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម