Views: 87 Post navigation ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME Bank) នៅឆ្នាំ២០២២ បានផ្តល់ឥណទានដោយផ្ទាល់ជូនដល់សហគ្រាស ធុនតូច និងមធ្យម ចំនួន ២៣១ សហគ្រាស ដែលមានសហគ្រិនជាស្រ្តីចំនួន ៦២ សហគ្រាស និងសហគ្រិនជាបុរសចំនួន ១៦៩ សហគ្រាស ជាមួយទំហំទឹកប្រាក់ឥណទានសរុបប្រមាណ៥៣,៤លានដុល្លារអាម៉េរិក។នេះបើតាមរបាយការណ៍ពីសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣” របស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នាពេលថ្មីៗនេះ៕ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក មូហាម៉េដ សាអេដ សាហ្វី អាល់-ហាចរី ឯកអគ្គរាជទូតនៃប្រទេសកូវ៉ែត ប្រចាំកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរនាឱកាសដែលលោកឯកអគ្គរាជទូតចូលជួបសម្តែងការគួរសមលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី៧ ខែកុម្ភៈ នៅទីស្តីការក្រសួង៕