អ្វីដែល​សម្រេចបាន​ពិត កើតឡើង​ពិត ក្នុង​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​?

1480
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​អ្វីខ្លះ​ដែល​រំលេច​ឲ្យ​ឃើញ​ពី​សមិទ្ធិ​ពិត​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​នីតិកាល​ទី​៥​។​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បានបញ្ជាក់​យ៉ាង​ច្បាស់​អំពី​ចំណុច​ទាំងនេះ​។​

ការរីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា​(​រូបថត​ឯកសារ​)

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា នៅក្នុង​នីតិកាល​ទី ៥ នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួលបាន​នូវ​ឤ​ណ​ត្តិ​កិច្ច​ជា​គណបក្សកាន់អំណាច​តាមរយៈ​ការបោះ​ឆ្នោត​ប្រជាធិបតេយ្យ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ កាលពី​ខែ កក្កដា ឆ្នាំ ២០១៣ និង​ដែលមាន​រូបខ្ញុំ​ព្រះករុណា ខ្ញុំ ជា​នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​ប្រទេសជាតិ​ឆ្លងកាត់​ស្ថានការណ៍​ដ៏​គ្រោះថ្នាក់​នានា និង​អនុវត្ត​កម្មវិធី​នយោបាយ​របស់ខ្លួន​ដោយ​ជោគជ័យ ទោះបី​មាន​មជ្ឈដ្ឋាន​អគតិ​ខាងក្នុង និង​ខាងក្រៅ​មួយចំនួន​បាន​ព្យាយាម​បង្ក​ការលំបាក​គ្រប់បែបយ៉ាង​ដល់​ដំណើរ​ការកសាង ការពារ និង​អភិ​ឌ្ឍ​ជាតិ​ក៏ដោយ ។ ចលនា​បដិវត្តន៍​ពណ៌ ដឹកនាំ​ដោយ​អតីត​គណបក្សប្រឆាំង និង​ដោយមាន​បរទេស​បញ្ជា​ពីក្រោយ ដែល​ប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ កើតចេញពី​ការបោះឆ្នោត​ត្រូវបាន​រាំង​ស្កាត់​ទាន់ពេលវេលា តាមរយៈ​វិធានការ​ច្បាប់​ដ៏​ហ្មឹ​ង​ម៉ាត់ ។ លើ​មូលដ្ឋាន​នេះ រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ចៀស​ប្រទេសជាតិ​មិនឱ្យ​ធ្លាក់​ក្នុង​គ្រោះមហន្តរាយ​ជាថ្មី​ម្តងទៀត ហើយ​ធានាបាន​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ដែលជា​លក្ខខណ្ឌ​ចម្បង និង​ចាំបាច់​មិន​ឤ​ច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ការរស់នៅ​ដ៏​សុខសាន្ត​របស់​ប្រជាជន ។ ខឿន​ការពារជាតិ​ត្រូវបាន​ពង្រឹង​ឱ្យ​កាន់តែ​រឹងមាំ ដើម្បី​ធានា​នូវ​កិច្ចការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ។ ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​ការពារ និង​លើកស្ទួយ​ឡើង​ថែមទៀត នៅក្នុង​ក្រប​ខណ្ឌ​​ច្បាប់ ដែល​បាន​ជះឥទ្ធិពល​ល្អប្រសើរ​ដល់​ស្ថិរភាព​នយោបាយ និង​ដំណើរការ​អភិវឌ្ឍ​ន៍ស​ង្គ​ម​ជាតិ ។ ការកែទម្រង់​រដ្ឋ​ដ៏​ស៊ីជម្រៅ និង​ទូលំទូលាយ ក៏​កាន់​តែមាន​ប្រសិទ្ធភាព និង​ទទួលបាន​ផ្លែផ្កា​ច្រើនឡើង ដែល​ត្រូវបាន​ស្តែង​ឱ្យឃើញ​តាមរយៈ​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ​របស់​បណ្តា​ស្ថាប័នរដ្ឋ ការកែលម្អ​ប្រសិទ្ធភាព និង​គុណភាព​សេវាសាធារណៈ​នៅ​គ្រប់​ថ្នាក់​ជូន​ដល់​ប្រជាពលរដ្ឋ និង​ការពង្រឹង​យុត្តិធម៌ និង​សមធម៌​សង្គម ។

ការរីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា​(​រូបថត​ឯកសារ​)

​ដោយ​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​ប្រកាស​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កាលពី​ថ្ងៃទី​៧​ខែកក្កដា​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​ក្នុងការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ក្នុង​រយៈពេល​៥ ឆ្នាំ​ចុង​ក្រោយនេះ សេដ្ឋកិច្ចកម្ពុជា​សម្រេច​បាន​កំណើន​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧​ភាគរយ តាម​ការគ្រោងទុក ទន្ទឹមនឹង​ការធានាបាន​ជារួម​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ពិសេស ស្ថិរភាព អត្រា​ប្តូរប្រាក់ និង​ការគ្រប់គ្រង​អតិផរណា​ឱ្យ​ស្ថិតក្នុង​កម្រិត​ទាប ។ កំណើនសេដ្ឋកិច្ច​ក្នុង​កម្រិត​ខ្ពស់​ប្រកប ដោយ​ចីរភាព សមធម៌ បរិ​យា​ប័ន្ន និង​មាន​លក្ខណៈ​ធន់​នឹង​វិបត្តិ​នេះ សម្រេចបាន​មកលើ​មូលដ្ឋាន​នៃ​ការរីកចម្រើន​យ៉ាង​រហ័ស​នៃ​វិស័យ​ឧស្សាហកម្ម ពិសេស​កម្មន្តសាល និង​សំណង់ ក៏ដូចជា​វិស័យ​កសិកម្ម ព្រមទាំង វិស័យ​សេវាកម្ម រួមបញ្ចូល​នូវ​ទេសចរណ៍ អចលនទ្រព្យ និង​ការដឹក​ជ​ញ្ផូ​ន​គ្រប់​ប្រភេទ និង​គមនាគមន៍ ។ ទំហំ​នៃ​ការវិនិយោគ ទាំង​ផ្នែក​សាធារណៈ និង​ផ្នែក​ឯកជន មានការ​កើនឡើង​យ៉ាងខ្លាំង តុល្យភាព​ជញ្ជីងទូទាត់​ក៏មាន​ភាព​កាន់តែ​ប្រសើរឡើង រីឯ​ស្ថានភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​ក៏មាន​លក្ខណៈ​រឹងមាំ និង​កាន់​តែមាន​ចីរភាព ដោយសារ​លទ្ធផល​ល្អប្រសើរ​ក្នុងការ​កៀរគរ​ចំណូល​ថវិកា ដែលមាន​ការកើនឡើង​ប្រមាណ ពីរដង ក្នុង​រយៈពេល ប្រាំ ឆ្នាំ​ចុង​ក្រោយនេះ គួបផ្សំ​ជាមួយនឹង​ការលើកកម្ពស់​ប្រសិទ្ធ​ភាព​នៃ​ចំណាយ​ថវិកាជាតិ ទាំង​ប្រសិទ្ធភាព​ក្នុងការ​វិភា​ជ​ថវិកា ដែល​ផ្តោត​ឤ​ទិ​ភាព​ខ្ពស់​ទៅលើ​វិស័យ​សង្គមកិច្ច ពិសេស​គឺ​វិស័យ​អប់រំ និង​សុខាភិបាល ទាំង​ប្រសិទ្ធភាព​ក្នុង​កិច្ចប្រតិបត្តិការ​ចំណាយ សំដៅ​ធានា​នូវ «​តម្លៃ​នៃ​លុយ​» និង​ដោយសារ​ការគ្រប់គ្រង​បានល្អ​ប្រសើរ​នូវ​បំណុល​សាធារណៈ ដែល​ធានាបាន​នូវ​ចីរភាព និង​ហានិភ័យ​ទាប​ធៀប​ជាមួយ​បណ្តា​ប្រទេស​នានា នៅក្នុង​តំបន់ និង​លើ​សកលលោក ។ ផលិតផល​សរុប​ក្នុងស្រុក​សម្រាប់​ប្រជាជន​ម្នាក់ បាន​កើន​ពី ១ ០៤២ ដុល្លារ ក្នុង​ឆ្នាំ ២០១៣ ដល់ ១ ៤៣៥ ដុល្លារ ក្នុង​ឆ្នាំ ២០១៧ ហើយ​ត្រូវបាន​រំពឹងថា នឹង​បន្ត​កើន​ឡើងដល់​ប្រមាណ ១ ៥៦០ ដុល្លារ ក្នុង​ឆ្នាំ ២០១៨ នេះ ។

ក្នុងពេល​ជាមួយគ្នា រចនាសម្ព័ន្ធ​សេដ្ឋកិច្ចកម្ពុជា ក៏​កំពុងតែ​ផ្លាស់ប្តូរ​ជា​បណ្តើរៗ ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ទៅជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​វិញ ។ អត្រា​នៃ​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​ពី ៥៣,៥% ក្នុង​ឆ្នាំ ២០០៤ មក​នៅត្រឹម ១៣,៥​ភាគរយ ក្នុង​ឆ្នាំ ២០១៤ ហើយ​បន្ត​ធ្លាក់ចុះ​ថែមទៀត​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយនេះ ។

​សម្តេច​តេ​ជោ​បានបញ្ជាក់​ទៀត​ការសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​រឹងមាំ ដែលមាន​លក្ខណៈ​ធន់​នឹង​វិបត្តិ​ដូច​បាន​គូ​សប​ញ្ផា​ក់​ខាងលើនេះ បានធ្វើឱ្យ​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់​ជាន់​ថ្នាក់​នៅ​ទូទាំងប្រទេស​កាន់តែ​មាន ឱកាស​ក្នុងការ​ស្វែងរក​ការងារ និង​ក្នុង​ការបង្កើន​ប្រាក់ចំណូល ដោយ​ក្នុងនោះ មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់​ឤ​វុ​ធ​ទទួលបាន​នូវ​ប្រាក់ចំណូល​កាន់តែ​ខ្ពស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​តាមរយៈ​ការអនុវត្ត​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​សំដៅ​ដំឡើង​ប្រាក់បៀវត្ស ក្នុង​គោលដៅ​ជាង ១ លាន​រៀល នៅ​ឆ្នាំ ២០១៨ ចាប់​តាំងពីដើម នីតិកាល​ទី ៥ នេះ​មក ហើយ​និវត្តជន​ក៏បាន​ទទួល​នូវ​ការបង្កើន​ប្រាក់​សោធន​និវត្តន៍ (​ក្នុង​ឆ្នាំ ២០១៨ មាន​កម្រិត​ទាប​បំផុត ៤៨ ម៉ឺន​រៀល​) និង​របប​តាវកាលិក​ផ្សេងទៀត​ជា​បន្តបន្ទាប់​ផងដែរ ។​ដូចគ្នានេះដែរ កម្មករ​-​និយោជិត​រាប់សែន​នាក់​ទៀត ដែល​កំពុងតែ​បម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន​ក៏​ទទួលបាន​នូវ​ឱកាស​ក្នុងការ​បង្កើន​ប្រាក់ចំណូល​របស់ខ្លួន​តា​មរយៈ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​ដល់ក​ម្មករ​-​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​ជា​រៀងរាល់ឆ្នាំ ដែល​នៅ​ឆ្នាំ ២០១៨ ប្រាក់​ឈ្នួល​អប្បបរមា​នេះ​បាន​កើន​ឡើងដល់​ចំនួន ១៧០ ដុល្លារ​ឤ​មេ​រិ​ក ដោយ​មិនទាន់​គិតដល់​ការទទួលបាន​នូវ អត្ថប្រយោជន៍​បន្ថែម​ផ្សេងទៀត ពី​ការអនុវត្ត​គោល​នយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល រួមមាន ការកំណត់​ផ្តល់ជូន​នូវ​របប​ថែទាំ​សុខភាព​ដល់ក​ម្មករ ដោយ​និយោជក​ជា​អ្នក​បង់ថ្លៃ​ជួស និង​ការផ្តល់​នូវ​របប​ឧបត្ថម្ភ មាតុភាព​សម្រាប់​ការកើត​បានកូន​មួយ ៤០ ម៉ឺន​រៀល​ជាដើម ។ ចំណូល​របស់​កសិករ ឤ​ជី​វករ និង​ពលករ​ផ្សេងៗ​ទៀត​ក៏បាន​កើនឡើង​ដូចគ្នា​ដែរ ។

​សម្តេច​តេ​ជោ​បាន​សង្កត់ធ្ងន់ថា​ជាពិសេស បងប្អូន​ប្រជាកសិករ​បានទទួល​នូវ​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល​តា​មរយៈ​ការវិនិយោគ​ដ៏​សន្ធឹកសន្ធាប់​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ជនបទ និង​លើ​ការលើកកម្ពស់​ផលិតភាព​កសិកម្ម​ក៏ដូចជា​តាមរយៈ​អន្តរាគមន៍​ទាន់ពេល ខណៈដែល​កសិផល (​ពិសេស ស្រូវ​-​អង្ករ​) ប្រឈម​នឹង​ការធ្លាក់​ថ្លៃ​នៅលើ​ទីផ្សារ​អន្តរជាតិ ។ ក្រៅពីនេះ ការណ៍​ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​គោលនយោបាយ​ចាំបាច់​នានា​ជា​បន្តបន្ទាប់ ក្នុង​គោលដៅ​ដោះស្រាយ​ការលំបាក ក្តីកង្វល់ និង​បំណងប្រាថ្នា​របស់​ប្រជាជន​ដូចជា ការលុបចោល​មិន​យក​កម្រៃ​ពី​សេវាសាធារណៈ​ចាំបាច់​មួយចំនួន​, ការបញ្ចុះ​ថ្លៃ​ថាមពល​អគ្គិសនី និង​ទឹកស្អាត​, ការលុបចោល​របប​ព​ន្ធ​ម៉ៅការ​,​ការដំឡើង​កម្រិត​អប្បបរមា​នៃ​ប្រាក់បៀវត្ស​ត្រូវ​ជាប់ពន្ធ​,​ការលើកលែង​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​សម្រាប់ទោ​ចក្រយាន​យន្ត និង​ត្រីចក្រយានយន្ត​កម្លាំង​ក្រោម ១៥០ សេ​សេ (CC), ការលើកលែង​ពន្ធ​ប្រថាប់ត្រា​ក្នុង​រង្វង់​សាច់ញាតិ​, ការលុបចោល​ការបង់​ភាស៊ី និង​ថ្លៃ​ផ្សេងៗ​ទៀត ចំពោះ​ការលក់ដូរ​របស់​ប្រជាពលរដ្ឋ​តាម​កញ្ច្រែង កញ្ជើ ល្អី​, ការអនុញ្ញាតឱ្យ​ឤ​ជីវ​ករ​ដែលមាន​តូប រាន ស្តង់ ឬ កន្លែង​លក់ដូរ​ដទៃទៀត ទទួលបាន​សិទ្ធិ​កាន់កាប់ ប្រើ​ប្រាស់ និង ឤ​ស្រ័យ​ផល ហើយ​ឤ​ច​ផ្ទេរសិទ្ធិ នេះ​បាន​, ការលុបចោល​ពន្ធ​សត្តឃាត និង​ការគ្រប់គ្រង​ផ្តាច់​មុខ​នៅក្នុង​ឤ​ជីវ​កម្ម​សត្តឃាតដ្ឋាន ព្រមទាំង​ការកែលម្អ និង​ការពង្រីក​វិសាលភាព​នៃ​របប​គាំពារ និង សន្តិសុខ​​សង្គម ជូន​ដល់​មន្ត្រីរាជការ​គ្រប់​ប្រភេទ និង ជូន​ដល់​ក្រុម​ជន​ងាយ​រងគ្រោះ នៅក្នុង​សង្គម​ជាដើម បាន និង​កំពុងតែ​ផ្តល់​ជា​គុណប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស អ្នកមាន​ចំណូល​ទាប រួមទាំង មន្ត្រីរាជការ​, កងកម្លាំង​ប្រដាប់​ឤ​វុ​ធ​, គ្រូបង្រៀន​, គ្រូពេទ្យ និង​កម្មករ​-​និយោជិត ក៏ដូចជា​ដល់​អ្នក​ប្រកប​ឤ​ជីវ​កម្ម​តូចតាច​ផងដែរ ។ លើសពីនេះ​ទៀត រាជរដ្ឋាភិបាល​ក៏បាន​បង្កើន​ចំណាយ​យ៉ាងច្រើន​ទៅលើ​ការលើក​កម្ពស់​គុណភាព និង​ការពង្រីក​វិសាលភាព​នៃ​សេវាសាធារណៈ ទាំង​តាមរយៈ​ចំណាយ​ចរន្ត​ថវិកាជាតិ និង​ទាំង​តាមរយៈ​ចំណាយ​វិនិយោគសាធារណៈ ដើម្បី​ធ្វើឱ្យ​ការផ្តល់​សេវាសាធារណៈ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង និង​កាន់តែ​ខិត​ទៅជិត​នឹង​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់ ។​

​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​សមិទ្ធផល​ដ៏​ថ្លៃថ្លា​ទាំងអស់នេះ គឺជា​សក្ខីភាព​យ៉ាង​ជាក់ស្តែង​ដែល​បញ្ជាក់​ច្បាស់​ថា ជាមួយនឹង​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រទេស​កម្ពុជា​បាននិងកំពុង​ធ្វើដំណើរ​ទៅមុខ​តាម​ទិសដៅ​ដ៏​ត្រឹមត្រូវ ហើយ​កាន់តែ​ពង្រីក​បាន​នូវ​ភាពអំណោយ​ផល​ឱ្យ​ប្រជាជន​យើង​បន្ត​ឈានទៅ​សម្រេច​ជោគជ័យ​កាន់តែ​ធំធេង​ថែមទៀត ក្នុង​ការកសាង និង​ការពារ​មាតុភូមិ ។ ប្រការនេះ ក៏បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ច្បាស់ នូវ​ការចូលរួម​របស់​ប្រជាជន​កម្ពុជា គ្រប់​ស្រទាប់​, គ្រប់​ជនជាតិ និង គ្រប់​ជំនឿ​សាសនា​, មន្ត្រីរាជការ​, កងកម្លាំង​ប្រដាប់​ឤ​វុ​ធ និង មជ្ឈដ្ឋាន​ចម្រើន​ជឿនលឿន​នានា ក្នុង​សាមគ្គី​ភាពជា​ធ្លុង​មួយ ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​​​នៃ​ប្រទេសជាតិ ក៏ដូចជា​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ការចូលរួម​ជួយឧបត្ថម្ភ​គាំទ្រ​ដ៏​ស្មោះសរ ពី​សំណាក់​បណ្តា​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ និង​សហគមន៍ អន្តរជាតិ​ចំពោះ​បុព្វហេតុ​ដ៏​យុត្តិធម៌​របស់​កម្ពុជា ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម