កងទ័ព​អ៊ីស្រាអែល​បាញ់​មី​ស៊ី​ល​ទម្លាក់​យន្តហោះ​ដ្រូ​ន ដែល​ហោះ​ចេញពី​ស៊ី​រី​

1041
ចែករម្លែក

​កងទ័ព​អ៊ីស្រាអែល បាន​បាញ់​មី​ស៊ី​ល​ទម្លាក់​យន្តហោះ​ស៊ើបការណ៍​ដ្រូ​ន​មួយ ដែល​ហោះ​ចេញពី​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ពុធ ទី​១១​កក្កដា​។ នេះ​បើ​យោ​តាម​កងទ័ព​អ៊ីស្រាអែល ។​

​គេ​មិនទាន់​ដឹង​ច្បាស់​ទេ ថា​តើ​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ ត្រូវបាន​បាញ់​ទម្លាក់ នៅពេល​វា​បាន​កំពុង​ហោះ​នៅតាម​បណ្តោយ​ព្រំដែន​ដែលមាន​បទ​ឈប់​បាញ់​របស់​ស៊ី​រី​ជាមួយ​អ៊ីស្រាអែល ឬ​យ៉ាងណា​នោះទេ ។​

​សេចក្តីថ្លែងការណ៍​រប​ស់​កងទ័ព​អ៊ីស្រាអែល បាន​និយាយថា ” យន្តហោះ​ដ្រូ​ន UAV មួយគ្រឿង ដែល​ហោះ​ចេញពី​ស៊ី​រី ត្រូវបាន​បាញ់​ទម្លាក់​ដោយ​គ្រាប់​មី​ស៊ី​ល ដោយបាន​បង្កឱ្យមាន​សំឡេង​ស៊ី​រ៉ែ​ន​នៅ​តំបន់​ព្រំដែន​ហ្គោ​លែ​ន​”​។

​កងទ័ព​អ៊ីស្រាអែល បាន​និយាយថា “​យន្តហោះ​ឌ្រូ​ន​នេះ ទំនងជា​បាន​កំពុង​ស៊ើបការណ៍ នៅពេល​វា​ត្រូវបាន​បាញ់​”៕ ដោយ៖ សុខា

កងទ័ព​អ៊ីស្រាអែល បាញ់​មី​ស៊ី​ល​ទម្លាក់​យន្តហោះ​ស៊ើបការណ៍​ដ្រូ​ន​មួយ ដែល​ហោះ​ចេញពី​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម