ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានអួតសរសើរ«អំណាចមិនអាចទប់ទល់បាន»នៃកងយោធាប្រដាប់ដោយសព្វាវុធនុយក្លេអ៊ែររបស់លោកនៅពេលលោកជួបពលទាហានជាមួយកូនស្រីដើម្បីកត់សំគាល់ខួបកំណើតបង្កើតយោធាកូរ៉េខាងជើង នេះបើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋកាពីថ្ងៃពុធ។
ការនាំកូនស្រីនិងភរិយាទៅជួបមេៗទ័ពនេះកើតឡើងចំពេលមានសញ្ញាថា កូរ៉េខាងជើងកំពុងត្រៀមធ្វើព្យុហយាត្រាក្បួនយោធាដ៏ធំមួយនៅក្នុងរដ្ឋធានីព្យុងយ៉ាង កន្លែងដែលរបបកុំម្មុយនីស្តនេះបង្ហាញសព្វាវុធស៊េរីចុងក្រោយនៃកម្មវិធីសព្វាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលកំពុងបង្កការព្រួយបារម្ភពីប្រទេសក្បែរខាង រួមទាំងសហរដ្ឋអាម៉េរិក។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលផ្លូវការកូរ៉េ បាននិយាយថាលោកគីមបានទៅជួបពួកនាយទាហានក្នុងកងទ័ពប្រជាជនកូរ៉េជាមួយនឹងកូនស្រី គីម ជូ អេ( Kim Ju Ae)។ក្រោយមកលោកផ្តល់សុន្ទរកថាលើកទឹកចិត្តមួយទៅកាន់ពលទាហាននៅពីធីទទួលទាហានអាហារមួយដោយលោកបានសរសើរពួកគេចំពោះការ«ធ្វើអោយយោធាកូរ៉េខាងជើងរឹងមាំបំផុត»នៅក្នុងពិភពលោកទោះជាមានការលំបាកនៅខាងក្រៅ។
ដំណើរនេះកើតឡើងមួយថ្ងៃបន្ទាប់ពីលោកគីមបើកកិច្ចប្រជុំមួយជាមួយពួកមេទ័ពកំពូលៗនិងអំពាវនាវអោយពង្រីកការធ្វើសមយុទ្ធប្រយុទ្ធដើម្បីពង្រឹកការត្រៀមធ្វើសង្គ្រាម៕
សារព័ត៌មានរដ្ឋកូរ៉េបង្ហាញពួកនាយទាហានអបអរនិងថតជាមួយលោកគីម និងកូនស្រី នៅកន្លែងមួយទំនងជាក្នុងសណ្ឋាគារនៅក្រុងព្យុងយ៉ាង