ចូរ​បំពេញ​វីតាមីន​នេះ ដើ​ម្ប​បន្ថយ​៣១​ភាគរយ​ហានិភ័យ​កើត​មហារីក​ពោះវៀនធំ​

1309
ចែករម្លែក

​មហារីក​ពោះវៀនធំ​ជា​ជំងឺ ទូទៅ​ទី​៣ និង​មូលហេតុ​ជួរមុខ​បង្ក​ការស្លាប់​ដោយ​ជំងឺមហារីក នៅ​អាមេរិក ។​
​ ​
​ការស្រាវជ្រាវ​ថ្មី​បំផុត​មួយ របស់​អាមេរិក​រកឃើញ​ថា បំពេញ​គ្រប់ បរិមាណ​វីតាមីន D ចាំបាច់​សម្រាប់ សរីរាង្គ​អាច​បន្ថយ​៣១​ភាគរយ ហានិភ័យ​កើត​មហារីក​ពោះវៀនធំ ។​


​ ​
​វីតាមីន D មាន​មុខងារ​បង្កើន លទ្ធភាព​ស្រូបយក​កាល់ស្យូម និង​ហ្វូ​ស​ហ្វា​ត​នៅ​ផ្លូវ​ពោះវៀន​, ដើរតួនាទី សំខាន់​ចំពោះ​ប្រព័ន្ធ​អង្គ​បដិបក្ខ ។​


​ ​
​ការដែល​វីតាមីន D មានលទ្ធភាព​ការពារ​សរីរាង្គ​ចំពោះមុខ​ហានិភ័យ​កើត​មហារីក ត្រូវបាន​រក ឃើញ​នៅ​ទាំង​បុរស និង​ស្ត្រី ប៉ុន្តែ​ស្តែងចេញ​ច្បាស់​ជាង​នៅ​ស្ត្រី ។​


​ ​
​ដើម្បី​ទទួលបាន​វីតាមីន D ក្រៅពី​ការ​អាំង​ថ្ងៃ គឺមាន​កំពូល​អាហារ ៥​សម្បូរ​វីតាមីន D រួមមានៈ ត្រី (​ត្រី​ធូ​ណា​, សាល់​ម៉ុ​ន​,….), ទឹកដោះគោ ស្រស់​នៅ​ជាតិ​ក្រែ​ម យ៉ា​អួ​, តៅហ៊ូ ទឹក​សណ្តែកសៀង​, ស៊ុត​, ផ្សិត ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម