ដោយៈតារារិទ្ធ(ភ្នំពេញ)ស​ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យ លោកតា ឡុង សារឿន និង លោកយាយ យស ហៀក រស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញចូល ជួបសម្តែងការគួរសមតាមបំណងប្រាថ្នាចង់ជួបសម្តេចដោយផ្ទាល់និងប្រគល់ប៉ាន់ តែបុរាណមានអាយុកាលជិត៣០០ឆ្នាំផង ដែរ។

នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលវត្ថុអនុស្សាវរីយ៍(ប៉ាន់តែបុរាណ) មួយ ពីលោកតា ឡុង សារឿន និងលោកយាយ យស ហៀក រស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ការទទួលវត្ថុអនុស្សវត្ថុបុរាណនេះគឺសម្រាប់តម្ក ល់ទុកនៅក្នុងសារមន្ទីរជាតិ។

វត្ថុបុរាណ(ប៉ាន់តែ)នេះធ្វើអំពីដីនិងស្ពាន់ ដោយរចនាបទសិល្បៈចិននាសតវត្ស១៩- ២០ដែលមានប្រភពដើមពីភូមិកំផែងស្រុកព្រៃកប្បាស ខេត្តតាកែវ។

គួររំលឹកជូនថាកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះគណនីហ្វេសប៊ុកឈ្មោះថា Sana Measបានបង្ហោះ ថា«កុង ទ្រី នៅចោមចៅជន្មាយុ៨២ឆ្នាំចង់ជួបសម្តេ ច ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ទាល់ដើម្បីជូនវត្ថុបុរាណមួយដែលមានអាយុកាលជិត ៣០០ ឆ្នាំដើម្បីទុកជាវត្ថុអនុស្សាវរីយ៍អរគុ ណដល់សម្តេចដែលបានលះបង់កំលាំងកាយចិត្តដើម្បីបុព្វហេតុជាតិតាំងពីបាតដៃទទេររហូតមានការរីកចម្រើនមានសុខសន្តិភា ពក្នុងប្រទេសកន្លងជាង៤០ឆ្នាំមកនេះសូម បងប្អូនជួយស៊ែរសម្រេចបំណងលោកតា ផង»៕