ប្រែសម្រួល : កញ្ញាដាលីស (CGTN) ៖ បំផុសគំនិតដោយសត្វត្រសក់សមុទ្រប្រែរូប អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យស៊ុនយ៉ាត់សេន (Sun Yat-sen)សាកលវិទ្យាល័យចឺចាំង (Zhejiang) និងសាកលវិទ្យាល័យខានីចមែលឡុន (Carnegie Mellon) បានបង្កើតលោហៈរាវដែលគ្រប់គ្រងដោយដែកឆក់ប្រែរូបសម្រាប់ផលិតរ៉ូបូត។
សត្វត្រសក់សមុទ្រអាចផ្លាស់ប្តូរភាពរឹងនៃជាលិការបស់វាដើម្បីបង្កើនសមត្ថភាពផ្ទុករបស់វា។ ប្រសិនបើប្រព័ន្ធប្រតិបត្តិការ Android អាចប្រែរូបដូចក្នុងរឿង Terminator 2ដ៏អស្ចារ្យ អ៊ីចឹងការរចនាម៉ូតថ្មីសម្រាប់រ៉ូបូតរាវនេះបាននាំភាពអស្ចារ្យរបស់ខ្សែភាពយន្តនេះខិតទៅជិតការពិតហើយ។
នៅក្នុងវីដេអូបង្ហាញមួយ រ៉ូបូតដែលធ្វើពីលោហធាតុរាវនេះត្រូវគេឃើញរត់គេចពីទ្រុងមួយដោយការរលាយទៅជាវត្ថុធាតុរាវ ហើយបន្ទាប់មកស្តាររូបរបស់វាឡើងវិញដោយស្វ័យប្រវត្តិ។
– ប្តូរពីរឹងទៅរាវ
ក្រុមអ្នកស្រាវជ្រាវបានបង្កប់សារធាតុអន្តរកាលដំណាក់កាលម៉ាញ៉េទិកសកម្មនៅក្នុងលោហៈរាវ ដើម្បីអនុញ្ញាតឱ្យវាផ្លាស់ប្តូររវាងសភាពរឹងនិងរាវតាមរយៈការកម្តៅជាមួយដែនម៉ាញេទិកឆ្លាស់និងភាពត្រជាក់ នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Matter ។
រ៉ូបូតនេះបង្ហាញនូវកម្លាំងមេកានិកខ្ពស់ សមត្ថភាពផ្ទុកខ្ពស់ និងល្បឿនកំណត់ទីតាំងយ៉ាងរហ័សក្នុងដំណាក់កាលរឹងរបស់វា ក៏ដូចជាការសម្របខ្លួននៃរូបរាងដ៏ល្អឥតខ្ចោះនៅក្នុងដំណាក់កាលរាវរបស់វា ដូចជា ការពន្លូត ការបំបែក និងការបញ្ចូលគ្នា។
នៅក្នុងស្ថានភាពរឹងរបស់វា រ៉ូបូតប្រវែង ៣ មិល្លីម៉ែត្រនេះអាចសម្រេចបាននូវការលោតកម្ពស់ ៦០ មិល្លីម៉ែត្រ នៅពេលត្រូវបានគ្រប់គ្រងដោយមេដែក នេះបើយោងតាមការសិក្សា។
អ្នកស្រាវជ្រាវបាននិយាយថា ការរចនាជាមួយនឹងការកំណត់រចនាសម្ពន្ធរូបរាងថាមវន្តឡើងវិញ អាចត្រូវបានប្រើដើម្បីធ្វើវីសប្រែរូបសម្រាប់ការផ្គុំដ៏ឆ្លាតវៃ ឬសម្អាតវត្ថុចម្លែកពីក្នុងក្រពះ៕
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យស៊ុនយ៉ាត់សេន សាកលវិទ្យាល័យចឺចាំង និងសាកលវិទ្យាល័យខានីចមែលឡុន បានបង្កើតលោហៈរាវដែលគ្រប់គ្រងដោយដែកឆក់ប្រែរូបសម្រាប់ផលិតរ៉ូបូត