ដោយៈសុផល/ភ្នំពេញ៖រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ខែកុម្ភៈ បានអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ ដែលសេចក្តីព្រាងច្បាប់នេះ មាន ៩ជំពូក ១០៩មាត្រា និងសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត ដែលមាន ១៥ជំពូក ៦៥មាត្រា។

សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ បានត្រូវអនុម័តយល់ព្រមដោយសម្លេង១០៧សម្លេង និងសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត ដោយសម្លេង១០៤។

សូមបញ្ជាក់ថា ក្រោយបញ្ចប់សម័យប្រជុំ រដ្ឋសភាបានចេញសេចក្តីប្រកាសពត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ដែលមានខ្លឹមសារដូចខាងក្រោម៖