ប្រែសម្រួល : កញ្ញាដាលីស (ស៊ីនហួរ) ៖ ពីរភាគបីនៃការលក់រថយន្តអគ្គិសនីសកល (BEVs)ក្នុងឆ្នាំ ២០២២ គឺនៅក្នុងប្រទេសចិននេះបើយោងតាមការសិក្សាដែលបានចេញផ្សាយដោយក្រុមហ៊ុនសវនកម្មនិងប្រឹក្សា PwC Strategy& (Germany)កាលពីថ្ងៃអង្គារទី៧កុម្ភៈ។
ការសិក្សារបស់ក្រុមហ៊ុន PwC បាននិយាយថា នៅពេលការលក់រថយន្ត BEV ទូទាំងពិភពលោកនៅឆ្នាំ ២០២២ បានកើនឡើង ៧០ ភាគរយធៀបឆ្នាំមុន ចិនដែលជាទីផ្សាររថយន្ត BEVធំបំផុតរបស់ពិភពលោកបានរក្សា “ការពង្រីកយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំថ្មីៗនេះ” ។ ការលក់រថយន្ត BEV នៅក្នុងប្រទេសចិនបានកើនឡើងជិត ៨៥ ភាគរយនេះបើយោងតាមការវិភាគរបស់ក្រុមហ៊ុនអំពីតួលេខចុះបញ្ជីថ្មីនៅក្នុងទីផ្សារដែលបានសម្រាំងចំនួន ១៤។
លោក ហ្វេលិច គូណឺត (Felix Kuhnert)ជាដៃគូនៅក្រុមហ៊ុន PwC Germany បាននិយាយថា”បច្ចុប្បន្នយើងកំពុងមើលការផ្លាស់ប្តូររបស់រថយន្តឈានទៅដល់កម្រិតបន្ទាប់និងឈានដល់ភាពចាស់វស្សា”។
ទីផ្សាររថយន្តអគ្គិសនីនៅសហរដ្ឋអាម៉េរិកបានអភិវឌ្ឍខ្លាំងដូចគ្នា ខណៈការលក់នៅក្នុងទីផ្សារកំពូលទាំងប្រាំរបស់អឺរ៉ុបបានកើនឡើងត្រឹមតែ ២៨ ភាគរយកាលពីឆ្នាំមុន នេះបើយោងតាមការសិក្សា។
នៅប្រទេសអាល្លឺម៉ង់ ដែលជាទីផ្សាររថយន្តធំជាងគេនៅអឺរ៉ុប ការលក់បានកើនឡើង ៣២ភាគរយក្នុងអំឡុងឆ្នាំមុន។វាជាលើកទីមួយហើយដែលចំណែកទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសអាល្លឺម៉ង់មានច្រើនជាងរថយន្តម៉ាស៊ីនចំហេះ។
លោកគូណឺតបាននិយាយថា អ្នកប្រើប្រាស់ឥឡូវនេះ “បានបំប្លែងអត្ថប្រយោជន៍ខាងក្នុងនៃរថយន្តអគ្គិសនីដល់កម្រិតមួយ ដែលក្នុងករណីជាច្រើន ពួកគេនឹងងាកទៅរករថយន្តអគ្គិសនីនាពេលអនាគត ទោះបីជាមិនមានការទិញបញ្ចុះតម្លៃក៏ដោយ”។
ទោះយ៉ាងណា តួលេខថ្មីៗពីក្រុមហ៊ុនប្រឹក្សា Ernst & Young (EY) បានបង្ហាញថា ការលក់រថយន្តសរុបនៅអឺរ៉ុបបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងឆ្នាំ ២០២២ គឺធ្លាក់ចុះ ៥ភាគរយបើធៀបនឹងឆ្នាំមុនដែល “ចុះខ្សោយយ៉ាងខ្លាំង”។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់អាល្លឺម៉ង់ Volkswagen Group បានឃើញការចែកចាយធ្លាក់ចុះ ៧ ភាគរយធៀបឆ្នាំមុន មកនៅត្រឹម ៨,២៦លានគ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២២ ដោយសារកង្វះការផ្គត់ផ្គង់នាំទៅដល់ការបញ្ឈប់ផលិតកម្មបណ្តោះអាសន្ន។
ទោះយ៉ាងណា ស្របតាមការអភិវឌ្ឍទីផ្សារទាំងមូល ការចែកចាយរថយន្ត BEV របស់ក្រុមហ៊ុនបានកើនឡើង ២៦ ភាគរយគឺ ៥៧២.១០០ គ្រឿងកាលពីឆ្នាំមុន ហើយក្រុមហ៊ុន Volkswagen បាននិយាយថា ខ្លួនបានធ្វើឱ្យ “មានវឌ្ឍនភាពយ៉ាងសំខាន់” នៅក្នុងងាកមករករថយន្តអគ្គិសនីរបស់ខ្លួន៕
ការលក់រថយន្ត BEV នៅក្នុងប្រទេសចិនបានកើនឡើងជិត ៨៥ ភាគរយ