ដោយ៖ ដេប៉ូ / សៀមរាប៖ ក្រុមបណ្តាសមាជិកដែលរួមមាន ៣៩ ប្រទេស ក្នុងកិច្ចប្រជុំ លើកទី១១ អាស៊ីនិងប៉ាស៊ីហ្វិក ស្តីពី 3R សេដ្ឋកិច្ចចក្រា ក្នុងនេះរួមទាំង អង្កការសហប្រជាជាតិ បានជំរុញការលុបបំបាត់ កាកសំណល់ប្លាស្ទិក និងការច្នៃឡើងវិញ សំដៅការលុបបំបាត់ ការបំពុលបរិស្ថាន។
គួរបញ្ជាក់ថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំវេទិកាថ្នាក់តំបន់ លើកទី១១ អាស៊ីនិង ប៉ាស៊ីហ្វិក ស្តីពី 3R សេដ្ឋកិច្ចចក្រា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ និងជាលើកទី១ នៅក្នុងទឹកដីខេត្តសៀមរាប។
ក្នុងវេទិកានេះដែរ មានការចូលរួមក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន ដើម្បីរកចំណុចរួម ក្នុងការដោះស្រាយបញ្ហា ដែលកើតឡើងពីផលិតផលប្លាស្ទិក ថាតើអាចគ្រប់គ្រងប្លាស្ទិក នៅលើពិភពលោក ដោយរបៀបណា។
ថ្លែងប្រាប់បណ្តាញសារព័ត៌មាន នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថាៈ វេទិកាថ្នាក់តំបន់នេះ ផ្តោតលើ 3R ដែលពាក់ព័ន្ធនឹងការកាត់បន្ថយ ការប្រើប្រាស់ឡើង និងការកែច្នៃ។ ចំណុច ទាំងនេះ គឺសំដៅជារួមនៃការអភិវឌ្ឍ វិស័យសំខាន់ៗ ដើម្បីកាត់បន្ថយ រួមមាន ដាក់ សម្ពាធលើធនធានធម្មជាតិ ដែលជាផ្នែកមួយនៃទន់ សម្រាប់ការផលិត និងប្រើប្រាស់។ ជាងនេះ ដើម្បីធ្វើឲ្យសង្គមគ្មានសំណល់ មានន័យថា កាត់បន្ថយ ឬការប្រើប្រាស់ឡើងវិញ ឬក៏កែច្នៃ ដើម្បីកុំឲ្យមានសំណល់ ក្នុងសង្គមរបស់យើង។
ជាមួយគ្នានេះ លោក រដ្ឋលេខាធិការ បានឱ្យដឹងថាៈ ការអនុវត្តគោលការណ៍ 3R និងសេដ្ឋកិច្ចចក្រា ដោយកាត់បន្ថយទៅលើសម្ពាធធនធានធម្មជាតិ វាជាផ្នែកមួយ ដើម្បីធានាឱ្យមានការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ សម្រាប់ ការអនុវត្តគោលការណ៍ 3R និងសេដ្ឋកិច្ចចក្រានេះ មិនមែនត្រឹមតែធ្វើឱ្យមានការការពារបរិស្ថាន ប៉ុន្តែគោល ការណ៍នេះ ក៏បានចូលរួម ក្នុងការសម្រេចបាន គោលការណ៍អភិវឌ្ឍន៍ចីរភាព ដែលយើង បានកំណត់ផងដែរ ពាក់ព័ន្ធទៅនឹងបន្សាំ ការប្រែប្រួលអាកាសធាតុ ពាក់ព័ន្ធទៅនឹងគុណ ភាពទឹក និងគុណភាពបរិស្ថាន ហើយនិងផាសុខភាព ពិសេសជាងនេះ បានពាក់ព័ន្ធទៅ នឹងផាសុកភាព របស់ប្រជាពលរដ្ឋតែម្តង។
លោកបានមានប្រសាសន៍ថាៈ ក្នុងវេទិកាមួយនេះដែរ មានតំណាងប្រទេសចំនួន ៣៩ ក្នុងនេះ មានមន្រ្តីជំនាញ ចូលរួមដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ ពីប្រទេសមួយ ទៅប្រទេសមួយទៀត ដែលលើកឡើង ពីការអនុវត្តល្អ ។ ក្រៅពីនេះ ក៏មានការផ្តល់នូវ បច្ចេកទេសគ្នា ទៅវិញទៅមក សំដៅទៅលើការអភិវឌ្ឍន៍ របស់ប្រទេសគេនីមួយៗ រៀងខ្លួន ដោយគោរពទៅលើការអនុវត្ត គោលការណ៍ 3R និងសេដ្ឋកិច្ចចក្រា។
លោកបានថ្លែង ដោយបញ្ជាក់បន្ថែថាៈ វេទិកានេះ ក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួម លើវិស័យនានា ក្នុងនោះ មានការគ្រប់គ្រងសំណល់រឹង និងសំរាមនៅតំបន់ផ្សេងៗផង។
លោក រដ្ឋលេខាធិការ បានថ្លែងថាៈ ប្លាស្ទិកនៅលើពិភពលោក ត្រូវបានគេបោះចោល ពាសពេញ ហើយក្នុងនេះ កាកសំណល់ខ្លះ ត្រូវបានចោលនៅលើគោក និងប្លាស្ទិកខ្លះ បានធ្លាក់ទៅកាន់សមុទ្រ ដែលបង្កការគ្រោះថ្នាក់មនុស្សសត្វ ហេតុនេះ វេទិកានេះ បានរួមគ្នាទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់ ការកែច្នៃឡើងវិញ នៃសំណល់ប្លាស្ទិក ទាំងនេះ។ បណ្តាប្រទេសទាំងអស់ នឹងរួមគ្នាទប់ស្កាត់ ដើម្បីធ្វើឱ្យប្រសើរឡើង នៃការបំពុលប្លាស្ទិក នៅថ្ងៃខាងមុខ។ ប្រទេសទាំងអស់ ត្រូវរួមគ្នាធ្វើឱ្យប្រសើរឡើងវិញ នៃប្រភាពធនធានទឹក គុណភាពខ្យល់ និងការប្រែប្រួលអាកាសធាតុ។
មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានក៏បានលើកឡើង ការផ្សាភ្ជាប់ 3R និងសេដ្ឋកិច្ចចក្រា គឺ សំដៅទៅលើការធ្វើយ៉ាងណា ដើម្បីទាញសំណល់ ដែលបានប្រើប្រាស់រួច ហើយយកមក កែច្នៃ ឲ្យប្រើប្រាស់ឡើងវិញ ដែលជាផលិតផលមានតម្លៃ សម្រាប់ការប្រើប្រាស់ និងមាន លក្ខខណៈវិលជុំ ។ មានន័យថា ប្រើប្រាស់ហើយ បោះចោល ដែលបង្ហាញទាំងអស់នេះ មានសម្ពាធធម្មជាតិ និងភពផែនដី ។
មន្រ្តីអ្នកនាំពាក្យ បានបន្តថាៈ បើតាមការលើកឡើងរបស់ តំណាងអង្កការសហប្រជាជាតិ តំណាងប្រទេសជប៉ុន និងតំណាងកម្ពុជា បានលើកឡើងថា យើងបានប្រើប្រាស់ច្រើននូវ សំណល់ នៅលើភពផែនដី ក្នុងរយៈពេលកន្លងមកនេះ ហើយដើម្បីធ្វើឲ្យ ធនធានធម្មជាតិ ក៏ដូចជាធនធាន នៅលើភពផែនដី មាននិរន្តភាព និងការប្រើប្រាស់ប្រកបដោយចីរភាព ដែលសំដៅដល់ការប្រើប្រាស់ឡើងវិញ ការកែច្នៃឡើងវិញ ដែលចេញពីការអភិវឌ្ឍន។
លោករដ្ឋលេខាធិការ នេត្រ ភក្រ្តា ថ្លែងបញ្ចាក់បន្ថែមថាៈ ក្នុងវេទិកានេះ ក៏បានពិភាក្សាលើ ការគ្រប់គ្រងសំណល់់រឹង សំរាម នៅក្នុងតំបន់ ជាពិសេសនោះ ផ្តោតសំខាន់លើកបញ្ហា ប្លាស្ទិក ដែលប្លាស្ទិក ដោយបានប្រើប្រាស់ច្រើន ក្នុងនោះសំណល់ប្លាស្ទិក ជាង ៩៥ ភាគរយ ដែលបានប្រើប្រាស់ ក្នុងរយៈពេល ៦ខែ ក្រោយមក ត្រូវបានបោះចោល ដែលចំណុចនេះ ត្រូវបានគិតគូរ៕ V / N