ដោយៈតារារិទ្ឌ(ភ្នំពេញ)សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន ​សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដឹក នាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនចា ប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានាថ្ងៃទី៧កុម្ភៈ២០២៣។

ក្រសួងការបរទេសបានបញ្ជាក់ថា”កម្ពុជា ចិននឹងធ្វើឲ្យកាន់តែស៊ីជម្រៅនូវការកសា ងសហគមន៍វាសនារួម” ។សេចក្តីប្រកាសព័ត៌មានបានបន្តថាតាមរយ:ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន  សែន ទៅកាន់ប្រទេសចិននាពេលនេះនឹងជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសា ស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរបន្ថែមទៀត ។

សេចក្ដីប្រកាសរបស់ក្រសួងការបរទេសបានឲ្យដឹងថាដំណើរទស្សនកិច្ចនេះគឺតបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធា រណរដ្ឋប្រជាមានិតចិន​​។ក្នុងឱកាសទស្សនកិច្ចនេះសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងជួបសម្តែងការគួរសមដាច់ដោយឡែក​ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិនរួមមាន៖លោក ស៊ី​​​​ ជីនពីង ប្រធានាធិបតីចិន,លោក លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន។ជាមួយ គ្នានេះសម្ដេចតេជោហ៊ុនសែននឹងមានជំនួ បទ្វេភាគីជាមួយលោក លី ខឺឈាង​ នាយករដ្ឋមន្រ្តីចិនដើម្បីផ្លាស់ប្តូរទស្សនៈនិងពិភា ក្សាអំពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគីព្រមទាំងបញ្ហាដែលជាប្រយោជ ន៍និងកង្វល់រួមទាំងក្នុងតំបន់និងអន្តរជាតិ។នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ ។

ក្រសួងការបរទេសកម្ពុជាបានកត់សម្គាល់ថាតាមរយៈទស្សនកិច្ចនេះនឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសា ស្ត្រគ្រប់ជ្រុងជ្រោយនិងធ្វើឲ្យកាន់តែស៊ីជម្រៅការកសាងសហគមន៍វាសនារួមកម្ពុ ជាចិនដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននិងប្រជាជាតិទាំងពីរ។

គូររំលឹកថាកាលពីថ្ងៃទី១៤ខែមករា២០២៣ ក្នុងឱកាសជួបជាមួយអ្នកសារព័ត៌មានសម្តេ ចតេជោ ហ៊ុន សែន បានឆ្លើយទៅសំនួររប ស់អ្នកយកព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិនពា ក់ព័ន្ធដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ថាៈថ្ងៃ១០កុម្ភៈ២០២៣ខួបឆ្នាំទី៣នៃការទ ស្សនកិច្ចទៅកាន់ប្រទេសចិនគ្រាជួបគ្រោះ កូវីដ១៩អរគុណសម្រាប់សំណួរនេះ។

សម្តេចតេជោបន្តថា ទស្សនកិច្ចនេះត្រូវបានឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ជាអ្នកកំណត់ព្រោះវាជាខួបនៃទស្សនកិច្ចដែលពេ លគេភ័យខ្លាចគ្រប់គ្នានៅក្នុងប្រទេសចិនកាលពីឆ្នាំ២០២០។ កញ្ញាបានដឹងទេ ? អ្នកដទៃនាំគ្នាដកប្រជាពលរដ្ឋដកនិស្សិតរបស់ខ្លួនចេញពីប្រទេសចិន។គេខ្លាចប្រទេសចិនក្នុងដំណាក់កាលកូវីដ-១៩។ក៏ប៉ុន្តែខ្ញុំបានទៅកាន់ប្រទេសចិន។ដូច្នេះ ( ថ្ងៃ១០ កុម្ភៈ ២០២៣)ជាខួបលើកទី៣នៃថ្ងៃដែលខ្ញុំទស្ស នកិច្ចនៅក្នុងប្រទេសចិនដើម្បីជូនសារទៅ លើការសាមគ្គីភាពជាមួយប្រជាជនចិនក្នុងដំណាក់កាលដ៏លំបាក ។ឯសារទី២សូមឲ្យនិស្សិតខ្មែរទាំងឡាយរស់នៅជាមួយប្រជា ជនចិនដើម្បីពួកគេនឹងនចិត្តធ្វើការនៅទី នោះនិងជូនសារមកឪពុកម្ដាយនៃនិស្សិត សូមកុំមានការភ័យខ្លាច ។អញ្ចឹងខ្ញុំគិតថាទស្សនកិច្ចរបស់ខ្ញុំនេះវាជាការរៀបចំមួយដើម្បីរំលឹកទៅដល់ពេលវេលាដ៏លំបាក។វាជាខួបលើកទី៣នៃថ្ងៃដែលខ្ញុំទស្សនកិច្ចក្នុងពេលវេលាដែលគេទាំងឡាយរត់ចោលចិន ឯខ្ញុំទៅប្រទេសចិន។

សម្តេចតេជោបន្តថាទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងក្របខណ្ឌជោ គវាសនារួមកម្ពុជា-ចិនកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវនិងជាមិត្តដែកថែប។ទីពីរទាក់ទងនឹងខួប៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន។វាជារឿងនៃរបត់ប្រវត្តិសាស្រ្តមួយដែលសំខាន់។អ្វីដែលបានកើតឡើងរួចមកហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុ ជា-ចិនត្រូវបានចូលជាធរមានដែលឥឡូវនេះការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរធ្វើកាន់តែច្រើន។ កិច្ចសហប្រតិបត្តិ​ការនានាក៏នឹងត្រូវធ្វើ​កាន់តែច្រើន។ ខ្ញុំសង្ឃឹម ថាទស្សនកិច្ចរបស់ខ្ញុំនៅពេលខាងមុខនឹងមានគម្រោងថ្មីៗបន្ថែមទៀតដែលយើងត្រូវពឹងពាក់មិត្តចិនដើម្បីអភិវឌ្ឍកម្ពុជា។ ក្នុងនោះប្រហែលជាយើងត្រូវរៀបចំអំពីគម្រោ ងទាក់ទិនជាមួយនឹងផ្លូវរថភ្លើងល្បឿនលឿ ន។យើងមានផ្លូវរថភ្លើងរួចហើយប៉ុន្តែផ្លូវរបស់យើងមិនអាចប្រើប្រាស់បានទាន់ពេ លទេ ។​​ប្រ​ហែលជាយើងមានគម្រោងដើ ម្បីនឹងស្នើឲ្យមិត្តចិនជួយនៅក្នុងការកសាងផ្លូវដែករបស់កម្ពុជាផងដែរមានគម្រោងដទៃទៀតសហប្រតិបត្តិការដទៃទៀត។

សម្តេចតេជោបន្ថែមថាគាប់ជួនមុននេះខ្ញុំទទួលបានលិខិតថ្ងៃដែលខ្ញុំចាកចេញពីប្រទេសចិនក៏ជាថ្ងៃដែលព្រះមហាក្សត្រយា ងទៅប្រទេសចិន។ខ្ញុំទៅប្រទេសចិននៅថ្ងៃ ទី៩ថ្ងៃទី១០ខ្ញុំចាប់ផ្ដើមទស្សនកិច្ចថ្ងៃ១១ត្រ ឡប់មកវិញតែថ្ងៃទី១១នោះដែរព្រះមហាក្ស ត្រក៏ព្រះអង្គយាងពីកម្ពុជាទៅកាន់ចិនអញ្ចឹ ងខ្ញុំចេញពីចិនមកកម្ពុជាវិញ។អញ្ចឹងនេះក៏អាចចាត់ទុកថានេះជាភាពមមាញឹកនៃការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅ មកបន្ទាប់ពីទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី លី ខឺឈាង មកកាន់កម្ពុជាកាលពីឆ្នាំកន្លងទៅនិងការចូលរួមប្រជុំអាស៊ានខ្ញុំនឹងទស្ស នកិច្ចផ្លូវការនៅប្រទេសចិនជាមួយគ្នានោះដែរគឺនៅពេលដែលខ្ញុំហោះចេញពីប្រទេស ចិនព្រះមហាក្សត្រក៏ហោះចេញពីកម្ពុជា។នេះក៏បង្ហាញពីចំណងមិត្តភាពនៃទំនាក់ទំន ងរបស់យើងដែលស្ថិតនៅក្នុងដំណាក់កា លនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៅក្នុងក្របខណ្ឌជោគវា សនារួមកម្ពុជា-ចិននៅក្នុងក្របខណ្ឌនៃកិច្ច សហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវនិងជាមិត្តដែកថែបដែលយើងបានកសាងជាមួយគ្នានិងពង្រឹងកិច្ចសហប្រតិបត្តិការ​​ជាមួយគ្នា៕