អ្នក​កាន់​កំណត់ត្រា​ឥណ្ឌា នឹង​កាត់​ក្រចកដៃ​វែង​ជាងគេ​បំផុត​លើ​លោក បន្ទាប់ពី​រក្សាទុក ៦៦ ឆ្នាំ​

1410
ចែករម្លែក

​បុរស​ឥណ្ឌា​ម្នាក់ ដែលជា​អ្នក​កាន់​កំណត់ត្រា​ពិភពលោក​ហ្គី​ន​ណេ​ស​ឆ្នាំ ២០១៦ សម្រាប់​ការ​មាន​ក្រចកដៃ​វែង​បំផុត​នៅលើ​ដៃ​ម្ខាង ដែល​មិន​ធ្លាប់មាន​ពីមុនមក ទីបំផុត​នឹងត្រូវ​កាត់​ក្រចក ដែល​គាត់​ទុកឱ្យ​ដុះ​វែង​តាំងពី​ឆ្នាំ ១៩៥២​។​

​កាសែត Hindustan Times បាន​រាយការណ៍​កាលពី​ថ្ងៃទី ១១ កក្កដា​ថា លោក ស្រ៊ី​ដា ឈី​ឡា​ល់ វ័យ ៨២ ឆ្នាំ នឹង​កាត់​ក្រចកដៃ​ឆ្វេង​របស់គាត់ បន្ទាប់ពី​រក្សា​វា​អស់​រយៈពេល ៦៦ ឆ្នាំ​។​

​សារមន្ទីរ Times Square នៅ​ទីក្រុង​ញូវយ៉ក​នៃ​កម្មវិធី “Ripley’s Believe It or Not” នឹង​ប្រារព្ធ “​ពិធី​កាត់​ក្រចក​” សម្រាប់​បុរស​អាយុ ៨២ ឆ្នាំ​រូបនេះ​។​

​ក្រចក​ទាំង​៥​ម្រាម​របស់លោក​ឈី​ឡា​ល់​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន​ប្រវែង​សរុប ៩០៩,៦ សង់ទីម៉ែត្រ ដែល​វាស់​ដោយ​ហ្គី​ណេ​ស​កាលពី​ថ្ងៃទី ១៧ វិច្ឆិកា ឆ្នាំ ២០១៤​។ ក្រចក​វែង​បំផុត​របស់គាត់​គឺ​ក្រចកដៃ​មេ ដែលមាន​ប្រវែង ១៩៧,៨ សង់ទីម៉ែត្រ​៕ ដោយ៖ កញ្ញាដាលីស

ទីបំផុត​លោក​ឈី​ឡា​ល់​សម្រេចចិត្តថា​គាត់​នឹងត្រូវ​កាត់​ក្រចក​វែង​បំផុត​លើ​ពិភពលោក​របស់គាត់​ចោល​ហើយ

ទីតាំងផ្សាយពាណិជ្ជកម្ម