ដោយៈ បាយ័ន / សៀមរាបៈ ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្លាប់ នៃអាជ្ញាធរជាតិអប្សរា តែងសហការជាមួយ កម្លាំងនគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភណ្ឌ យកចិត្តទុកដាក់លើ ភ្ញៀវទេសចរ ដែលមកកម្សាន្ត នៅតាមប្រាសាទ នៃរមណីយដ្ឋានអង្គរ។
ប្រភពអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ បានឱ្យដឹងថាៈ ការយកចិត្តទុកដាក់ ទាំងនោះ រួមមានជាអាទិ៍ ការទុកដាក់ និងប្រគល់សម្ភារ ដែលភ្ញៀវទេសចរ បានភ្លេច ការជួយសង្រ្គោះបឋម កំឡុងពេលពួកគេ រងរបួស និងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។
ប្រភពអាជ្ញាធរជាតិអប្សរា បានឱ្យដឹងទៀតថាៈ នេះសបញ្ជាក់ពីការខិតខំបំពេញការងារ ដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់ភ្នាក់ងារទេសចរណ៍ នៅតាមប្រាសាទ ក្នុងការបម្រើ និងជួយលើកស្ទួយវិស័យទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យកាន់តែរីកចម្រើន មួយកម្រិតទៀត៕/V-PC